Breaking News

នាយករដ្ឋមន្ត្រីហុងគ្រី៖ សង្គ្រាមអ៊ុយក្រែនបញ្ចប់ មហាអំណាចរបស់លោកខាងលិច​ក៏ត្រូវបាត់បង់ដែរ

នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី លោក Viktor Orban បានបញ្ជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះនឹងបញ្ចប់ មហាអំណាចរបស់ប្រទេសលោកខាងលិចនៅលើពិភពលោក​។

នៅថ្ងៃទី​១៨ខែសីហា នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban បានព្យាករណ៍ថា សហគមន៍អឺរ៉ុប និងចុះខ្យោយនៅលើឆាកអន្តរជាតិ ក្រោយសង្គ្រាមអ៊ុយក្រែនបញ្ចប់។ លោក Viktor Orban បញ្ជាក់ទៀតថា ប្រទេសលោកខាងលិច មិនមានសមត្ថភាពនៅក្នុងការយកឈ្នះក្នុងសង្គ្រាមនោះឡើយ  ហើយការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ មិនធ្វើឲ្យប្រទេសរុស្ស៊ីចុះខ្យោយនោះដែរ​។

លោក​ Viktor Orban បន្តទៀតថា បញ្ហា កាន់តែអាក្រក់ជាងនេះ ក្រោយ ការដាក់ទណ្ឌកម្ម មានប្រសិទ្ធិភាពបញ្ច្រាស់មកលើតំបន់អឺរ៉ុបវិញ​ ។ នាយករដ្ឋមន្ត្រី​ Viktor Orban បានលើកឡើងថា ចិន ឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង​ ប្រទេសតំបន់អារ៉ាប់  អាហ្វ្រិក គឺជាប្រទេសមិនគាំទ្រ លោកខាងលិច ដាក់ទណ្ឌកម្មរុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន ។

នាយករដ្ឋមន្ត្រី ហុងគ្រីបានបញ្ជាក់ទៀតថា ក្នុងពេលការនាំចូលថាមពលពីរុស្ស៊ីមកកាន់ទីផ្សារអឺរ៉ុបថយចុះ តែប្រាក់ចំណូលពីការនាំចេញថាមពលរបស់រុស្ស៊ីបែជាកើនឡើងខ្ពស់ ដោយបានលក់ទៅកាន់បណ្តាប្រទេសជាមិត្ត​។ ប្រមុខដឹកនាំហុងគ្រី បានបញ្ជាក់ទៀតថា អ្នកដែលទទួលបានផលប្រយោជន៍ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះគឺជាក្រុមហ៊ុនធំៗរបស់អាមរិក ៕

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *