Breaking News

ក្នុងរយៈពេល​៧ខែ មានអ្នកសារព័ត៌មាន ១៨នាក់ស្លាប់នៅប្រទេសម៉ិចស៊ីកូ

ក្នុងរយៈពេល ជិត​៨ខែដើមឆ្នាំ ២០២២ នៅក្នុងប្រទេសម៉ិចស៊ីកូមានករណីសម្លាប់អ្នកសារព័ត៌​មានច្រើនជាងគេបំផុតក្នុងចំណោមប្រទេសជុំវិញពិភពលោក​  គឺមានដល់ទៅ​១៨នាក់រងការសម្លាប់ ពេលកំពុងបំពេញការងារ ​​​​​​​​ អ្នកសារព័ត៌មានខ្លះត្រូវគេសម្លាប់ដល់ផ្ទះទៀតផង។

តាមការប្រកាសរបស់អង្គការសិទ្ធិមនុស្ស Article 19 បានផ្សាយថា អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ិចស៊ីកូដល់ទៅ​១៨នាក់រងការសម្លាប់ ពេលកំពុងបំពេញការងារ ។ ឆ្នាំ​២០២២ ជាឆ្នាំអាក្រក់បំផុត សម្រាប់អ្នកសារព័ត៌មាន ក្នុងប្រទេសនេះ

ក្នុងរយៈពេលតែ​ជិត​៨ខែប៉ុណ្ណោះ អ្នកសារព័ត៌មានរងការសម្លាប់ ច្រើនជាង ឆ្នាំ​២០២១ទៅទៀត  ហើយករណីរងការសម្លាប់គឺពេលបំពេញការងារ ក៏ដូចជាប៉ះពាល់ជាមួយក្រុមជួញដូរគ្រឿងញៀន

ការការលើកឡើងរបស់ អង្គារ Article 19 មានករណីវាយប្រហារ ទៅលើអ្នកសារព័ត៌មានដល់ទៅ​៣៣១ ករណី​ ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ​២០២២  ក្នុងនោះមានទាំងការគំរាមកំហែង ដល់អ្នកសារព៧ត៌មាន ។ ក្រៅពីនេះអ្នកសារព័ត៌មាន​៤នាក់ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ ដោយសារការគំរាមកំហែង​៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *