Breaking News

អាមេរិក៖ យន្តហោះធុនតូចពីរគ្រឿង​បុកគ្នា អាចនឹងមានអ្នកស្លាប់ជាច្រើន

មន្ត្រីអាមេរិក បានឲ្យដឹងថា មានមនុស្សជាច្រើន អាចនឹងស្លាប់​  របួស ក្រោយយន្តហោះពីរគ្រឿងបុកគ្នាពេលចុះចត់នៅអាកាសយានដ្ឋានអន្តរជាតិ Watsonville រដ្ឋកាលីហ្វ៧រនីញ៉ា ។

  

ហេតុការខាងលើកកើ តឡើងនៅវេលាម៉ោង ១៤និង​៥៦នាទី ថ្ងៃទី ១៨ខែសីហា (ពេលវេលាអាមេរិក) ។ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវបញ្ចាក់ពីមូលហេតុ  ។

កាលពីថ្ងៃទី ១៦ខែសីហា ក៏មានយន្តហោះធុនតូចធ្លាក់ចូលបឹងនៅព្រំដែនរដ្ឋ Arizona និង រដ្ឋUtah បណ្តលឲ្យមានមនុស្ស ២នាក់ស្លាប់ និង​៥នាក់រងរបួស ។

នាយកដ្ឋានគ្រប់គ្រង សុវត្ថភាព ចរាចរណ៍ដឹកជញ្ជូនតាមដែនអាកាសអាមេរិក FAA បានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់កំពុងតែបើកការស្រាវជ្រាវ​។ កន្លងមក​បញ្ហាគ្រោះថ្នាក់គឺបង្កឡើងដោយសារតែអាកាសធាតុ មិនអំណោយផល ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *