Breaking News

អគ្គិភ័យឆាបឆេះតូបលក់ចាប់ហួយ នៅក្រុងពោធិ៍សាត់ បណ្តាលឱ្យរងរបួសមនុស្ស២នាក់

(ពោធិ៍សាត់)៖ តូបលក់ចាប់ហួយមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង នឹងបណ្តាលឱ្យរងរបួសមនុស្ស ចំនួន២នាក់ ដោយសារតែម្ចាស់មិនប្រយ័ត្ន ដាំបាយនឹងចង្ក្រានហ្គាសតូច រួចឆាបឆេះជាមួយនឹងសាំងនៅក្បែរនោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ០៧ និង០៧នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បានឱ្យដឹងថា តូបលក់ចាប់ហួយដែលមានទំហំ៤ គុណ ៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងឈើមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ បង្កឱ្យមានកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ភ្លាមៗ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន០២គ្រឿង។

សេចក្តីរាយការណ៍បានបន្ថែមថា ករណីនេះសមត្ថកិច្ច បានដាក់ការសន្និដ្ឋានជំហានដំបូង អាចបណ្ដាលមកពី ម្ចាស់ដាំបាយនឹងចង្ក្រានហ្គាសតូច មិនប្រយ័ត្ន ក៏ឆាបឆេះជាមួយនឹងសាំងនៅក្បែរនោះតែម្តង។

ក្នុងហេតុការណ៍នេះ បណ្តាលមនុស្សរងរបួស ចំនួន២នាក់ រួមមាន៖

ទី១.ឈ្មោះ សន ជី ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិសង្កាត់ កើតតហេតុខាងលើ ជាម្ចាស់តូប (រងរបួសស្រាល)

ទី២.ឈ្មោះ មាន រក្សា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ (រងរបួសស្រាល)

សមត្ថកិច្ចបានយករថយន្តសង្គ្រោះ ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕

About srn tv

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

Leave a Reply

Your email address will not be published. Required fields are marked *