Breaking News

នគរបាលក្រុងបាត់ដំបងទទួលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ និង អាវុធខូចគុណភាពចំនួន ១ដើម្បីរក្សាទុក

(ខេត្តបាត់ដំបង)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង អាវុធខូចគុណ ភាព ចំនួន ១ ដើមត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប៉ោ ប្រគល់ឲ្យទៅខាងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងក្រោយពីប្រជាពលរដ្ឋប្រទះឃើញនាពេលកន្លងទៅ។

ប្រភពពីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង ០០ នាទី កម្លាំងជំនាញផ្នែក សណ្តាប់ធ្នាប់ សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង ដឹកនាំដោយលោក អនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែក បានទទួលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង អាវុធខូចគុណភាព ចំនួន ១ ដើម នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប៉ោ   

 ប្រភពបានបន្តទៀតថា ភិនភាគអាវុធ នេះគឺ ធុន AK  ចំនួន ១ ដើម  ( លេខរលប់ ) ផលិតនៅប្រទេសសូវៀត ខូចគុណភាព ទាំងស្រុង ។

  ចំណែកប្រភេទគ្រាប់ទាំងនេះរួមមាន៖

 -គ្រាប់កាំភ្លើងត្បាល់ ទំហំ ៨២ mm  ចំនួន ១ គ្រាប់ ( ខូច ) ។ -គ្រាប់ M79 ចំនួន ០៤ គ្រាប់ ។

– គ្រាប់បែកដៃ សរុប ចំនួន ១៦ គ្រាប់ ( គុណភាពល្អ ) ក្នុងនោះមាន ៖

  -គ្រាប់បែកដៃដងឈើចំនួន ០២ គ្រាប់ ( ផលិតនៅប្រទេសចិន ) ។

   – គ្រាប់បែកដៃពណ៌ខ្មៅចំនួន ០៤ គ្រាប់( ផលិតនៅប្រទេសចិន )។

   -គ្រាប់បែកដៃ ក្រឡាទាប ចំនួន ០៦ គ្រាប់ ( ផលិតនៅប្រទេសសូវៀត ) ។

   – គ្រាប់បែកដៃ 1T  ចំនួន ០២ គ្រាប់ ( ផលិតនីប្រទេសសូវៀត ) ។ 

  – គ្រាប់បែកដៃ ទឹកដោះគោ  ចំនួន ០១ គ្រាប់ ( ផលិតនៅប្រទេស USA ) ។

  -គ្រាប់បែកដៃ មីនី  ចំនួន ០១ គ្រាប់ ( ផលិតនីប្រទេស USA ) ។

 – គីបគ្រាប់បែកដៃ ក្រឡាទាប ចំនួន ០១ គ្រាប់ ( ផលិតនៅប្រទេសសូវៀត ) ។

គ្រាប់យុទ្ធភ័ណ្ឌទាំងអស់នេះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង បាត់ដំបង៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *