Breaking News

បុរសជាមន្រ្តីម្នាក់សង្ស័យស្រវឹងដកកាំភ្លើងបាញ់២គ្រាប់គម្រាមប្រជាពលរដ្ឋជិតខាង

ភ្នំពេញ៖ បុរសជាមន្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីឈរស្រែកឡូឡានៅមុខផ្ទះពលរដ្ឋជិតខាងរួចដកកាំភ្លើងបាញ់គម្រាមឡើងលើ២គ្រាប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពីប្រជាពលរដ្ឋរស់នៅជាប់និងកន្លែងកើតហេតុបានរៀបរាប់អោយដឹងថា ដោយបុរសជាមន្រ្តីនិងជាខ្មាន់កាំភ្លើងបានមករស់នៅក្បែផ្ទះ របស់ពួកគាត់ទើបតែបានជាងមួយខែនោះទេ ហើយតែងតែមករករឿងដល់ពួកគាត់ជាច្រើនដងដោយបុរសជាខ្មាន់កាំភ្លើងរូបនោះអាងខ្លួនជាមន្រ្តីរួចមានអាវុធខ្លី២ដើមនៅក្នុងខ្លួនទៀត លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែបុរសជាមន្រ្តីរូបនោះបានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌សមួយគ្រឿងពាក់ផ្លាកលេខ នគបាល2.7013បើកមកពីក្រៅរួចក៏ឈុបរថយន្តនៅខាងមុខផ្ទះរបស់ខ្លួនក្នុងស្ថានភាពសង្ស័យតែស្រវឹងស្រាទោទន់ហើយក៏បានចុះពីលើរថយន្តដកកាំភ្លើងខ្លី២ដើមឈរស្រែកឡូឡានៅមុខផ្ទះពលរដ្ឋជិតខាង ដោយពលរដ្ឋឃើញសភាពដូចនេះក៏មានការភ័យក្លាចរួចបាននាំគ្នាចូលទៅក្នុងផ្ទះអស់ទៅ មួយសន្ទុះក្រោយមកស្រាប់តែបុរសជាមន្រ្តីរូបនោះបានបាញ់ឡើងទៅគម្រាមប្រជាពលរដ្ឋ២គ្រាប់រួចក៏ចូលទៅក្នុងផ្ទះ តែម្តងទៅមួយសន្ទុះក្រោយមកពលរដ្ឋជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀបចុះមកឃាត់ខ្លួនមន្រ្តីរូបនោះដែលប្រើប្រាស់អាវុធខុសច្បាប់និងបាញ់គម្រាមទីលើប្រជាពលរដ្ឋរួមទាំងរថយន្តមួយគ្រឿងយកទៅសាកសួរបន្ត។

សូមបញ្ជាក់ថាបច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាមន្រ្តីនិងជាខ្មាន់កាំភ្លើងរូបនោះយកទៅសាកសួរនៅប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់ព្រែកលៀបរួចបញ្ជូនបន្តដើម្បីចាត់ការទៅតាមច្បាប់៕

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *