Breaking News

រថយន្តតូយូតាព្រូសបើកលឿនទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រួសមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តរងការគ្រប់ផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២២ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក តូយូ ព្រូសពណ៌ប្រផេះមួយគ្រឿងមិនមានស្លាកលេខ បើកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែតៃកុងងោកក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ចំណែកឯរថយន្តបង្ករវិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំសំណាងល្អមិនប៉ះពាល់ដល់មនុស្សរងការខូចខាតតែរថយន្តនឹងរនាំងថ្មពុះចែកទ្រូងផ្លូវមួយកង់តែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *