Breaking News

រថយន្តដឹកទំនិញធន់ធំបើកកៀម៉ូតូបណ្តាលអោយដួលកិ.នពីលើបណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តដឹកទំនិញធន់ធំបើកមកពីក្រោយកៀបណ្តាលអោយដួលរួចកិ.នពីលើចំដងខ្លួនបណ្តាលអោយបែកសា.ច់ស្លា.ប់យ៉ាងអាណោចអាធ័មចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចជាប់និងគល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អុឹម សុឆៃ ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិកងនាង ឃុំព្រះស្តេច ស្រុកព្រះស្ថេច ខេត្តព្រៃវែង។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ព្រៃវែង 1O-1066 ជិះតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យមខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញរថយន្តដឹកទំនិញធន់ធំមួយគ្រឿងទៀតមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ស្របគ្នាពីក្រោយទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅកៀម៉ូតូជនរងគ្រោះបណ្តាលអោយដួលរួចកិ.នពីលើចំខ្លួនបែកសា.ច់ចេញពីខ្លួនខ្ទាតពេញផ្លូវ ស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កវិញបន្តល្បឿនបើករត់ទៅមុខគេចខ្លួនបាត់ស្រមោល ហើយភ្លាមនោះដែរប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឲ្យចុះមកពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំណែកឯសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *