Breaking News

លោកជំទាវ ប៊ន សុភី ជម្រុញអោយមន្ទីរទាំង២០ក្នុងខេត្តកំពង់ឆ្នាំងត្រូវពង្រឹងការងារអោយស្របតាមនិតិវិធីច្បាប់ហិរញ្ញវត្ថុនិងត្រូវកែលម្អរនិងឆ្លើយតបតាមការកាមិនរបស់អាជ្ញាធរសវនកម្មជាតិអោយបានទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបានជម្រុញអោយមន្ទីរទាំង២០ក្នុងខេត្តកំពង់ឆ្នាំងត្រូវពង្រឹងការងារអោយស្របតាមនិតិវិធីច្បាប់ហិរញ្ញវត្ថុនិងត្រូវកែលម្អរនិងឆ្លើយតបតាមការកាមិនរបស់អាជ្ញាធរសវនកម្មជាតិ អោយបានទាន់ពេលវេលា។ 

លោកជំទាវបានជម្រុញបែបនេះនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអង្គភាពទាំង២០ក្នុងខេត្តផងដែរ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តថា ការអនុវត្តចំណូលចំណាយ ត្រូវបន្តប្រតិបត្តិអោយស្របតាមច្បាប់ហិរញ្ញវត្ថុបានកំណត់តាមមាតិការនីមួយៗដោយមានឯកសារគតិយុត្តិភ្ជាប់អោយគ្រប់គ្រាន់តាមជំពូក​ គណនី និងអនុគណនីនិងកិច្ចបញ្ជីការតាមការកំណត់របស់អភិបាលហិរញ្ញវត្ថុគ្រប់ការចំណូលចំណាយទាំងអស់របស់អង្គភាពនីមួយៗ។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់អង្គភាពទាំង២០ត្រូវធ្វើការកែលម្អរនូវចំណុចដែលអគ្គសវនកម្មជាតិបានកាមិននិងឆ្លើយតបអោយបានទាន់ពេលវេលាទៅអគ្គសវនកម្មជាតិ៕

Check Also

អគ្គនាយក ក្រុមហ៊ុន Truly Nolen International (Cambodia) បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន Garam of Nature ផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អបំផុតពី ប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *