Breaking News

អេស្ប៉ាញ៖ សហគមន៍ស្វយ័តចំនួន ១៥ រងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ

អ្នកដែលរងផលប៉ះពាល់ដោយសារតែភ្លើងឆេះព្រៃ នៅក្នុងរំបន់គ្រប់គ្រងស្វយ័ត នៅក្នុងប្រទេសអេស្ប៉ាញ​ទទួលបានការផ្តល់សំណង និងផ្តល់ជំនួយបន្ទាន់ ដើម្បីជីវភាពរស់នៅល្អប្រសើរឡើងវិញ ។

រដ្ឋាភិបាលអេស្ប៉ាញ កាលពីថ្ងៃទី ២៣ខែសីហា បាប្រកាសថា មានសហគមន៍ស្វយ័តចំនួន​១៥ ដែលរងផលប៉ះពល់ដោយភ្លើងឆេះព្រៃ។ ការប្រកាសពីជំនួយដល់សហគមន៍រងផលប៉ះពាល់ក្រោយពេលដែល​ប្រធានាធិបតីអេស្ប៉ាញលោក Pedro Sanchez បានលើកឡើងនៅក្នុងដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុង Valencia កាលពីថ្ងៃទី​២២ខែសីហា ។ ក្នុងចំណោមតំបន់ស្វយ័តរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃមានAndalusia, Aragon, កោះ Balearic, កោះCanary, Valencia, តំបន់Basque…

កាលពីថ្ងៃទី ២១ខែសីហា កម្លាំងពន្លត់អគ្គិភ័យប្រទេសអេស្ប៉ាញ​បានប្រកាសឲ្យដឹងថា បានគ្រប់គ្រង ភ្លើងឆេះព្រៃ​ដែលបានបំផ្លាញព្រៃឈើតំបន់ភាគខាងកើតប្រទេសនេះ ។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងតំបន់ បានលុបចោល​រាល់សកម្មភាពភៀសខ្លួន ចេញពីតំបន់រងគ្រោះដោយភ្លើងឆេះព្រៃ។

តាមតួលេខរបស់ ប្រព័ន្ធគ្រប់គ្រងភ្លើងឆេះព្រៃនៅអឺរ៉ុប (EFFIS) បង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំនេះ អេស្ប៉ាញមានព្រៃឈើរហូតដល់ទៅ 286.635 ហិតាត្រូវភ្លើងឆេះ។​  អេស្ប៉ាញបានក្លាយទៅជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ​នៅក្នុងតំបន់អឺរ៉ុប ៕

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *