Breaking News

ក្មេងប្រុសស្រី០២នាក់បងប្អូនជីដូនមួយនាំគ្នាចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់

(បាត់ដំបង) អាសូរក្មេងប្រុសស្រី០២នាក់បងប្អូនជីដូនមួយបាននាំគ្នាចុះលេងទឹកស្រះបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នៅចំណុចក្រុមទី១៧ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

 លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា សាកសពក្មេងលង់ទឹកខាងលើទី ១-ឈ្មោះ ណាំង ស្រីនិច្ច ភេទស្រី អាយុ ៥ឆ្នាំ និងទី២-ឈ្មោះ រតនា ប៊ុនថៃ ភេទប្រុស អាយុ៤ឆ្នាំ អ្នកទាំងពីរត្រូវជាបងប្អូនជីដូន១និងគ្នា រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ អ៊ូច សៀន ភេទប្រុស អាយុ៥៧ ឆ្នាំ មុខរបរធ្វើស្រែត្រូវជាជីតាបង្កើតបានអោយដឹងថា កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០ នាទី ខ្លួនបានទៅគ្វាលគោនៅស្រែខាងកើតផ្ទះ ក្រោយមកក៏ស្រាប់តែឈ្មោះ អឿ ឈុន ភេទស្រី អាយុ៤១ឆ្នាំ ដែលត្រូវជាយាយបង្កើតជនរងគ្រោះបានតេទូរស័ព្ទមកថាបាត់ចៅ ណាំង ស្រីនិច្ច និងចៅ រតនា ប៊ុនថៃ ហើយ បន្ទាប់មកខ្លួនក៏បានរត់មកផ្ទះជួយរកចៅ លុះរករហូតដល់មាត់ស្រះចម្ងាយពីផ្ទះប្រហែល១០ម៉ែត្រក៏ឃើញស្បែកជើងនៅមាត់ស្រះហើយក៏ចុះមុជរាវរកក្នុងទឹកស្រះបានប្រហែល២នាទីក៏រាវរកឃើញចៅទាំង២ហើយក៏ស្រងយកមកធ្វើចលនា និងបញ្ជូនបន្តទៅមន្ទីរពេទ្យឃុំល្វា ប៉ុន្តែពេទ្យបានប្រាប់ថាចៅទាំងពីរបានស្លាប់បាត់ហើយ។ 

ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ ហើយឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថាសពរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន មូលហេតុដោយសារការធ្វេសប្រហែសរបស់អាណាព្យាបាល ក្រោយមកក៏បានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *