Breaking News

ស៊យមែន!លួចម៉ូតូមិនទាន់បានផងម្ចាស់ទាន់ស្រែកឆោឡោចាប់បានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ទៀតត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗនិងស្វាគមន៍ម្នាក់មួយដៃមួយជើងយ៉ាងចាស់ដៃបន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីនិចពណ៍សពាក់ផ្លាកលេខភ្នំពេញ 1FM-9576 មិនបានសម្រេចខណ:ម្ចាស់ម៉ូតូចតចាក់សោទុកនៅមុខផ្ទះ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ម៉ូតូបានចាក់សោម៉ូតូរបស់គាត់ចតទុមុខផ្ទះអង្គុយលក់អីវ៉ាន់ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់គាត់បម្រុងនិងលួចជិះទៅ សំណាងល្អគាត់ក្រឡេកឃើញទាន់បានស្រែកឆោឡោផ្អើលអ្នកជិតខាងជួយដេញស្ទាក់ចាប់បានជនសង្ស័យម្នាក់និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ជនសង្ស័យខាងលើត្រូវបានម្ចាស់ម៉ូតូប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តុិនគរបាលសង្កាត់ស្ទឹងមានជ័យ៣ដឹកយកទៅធ្វើការសាកសួ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេនិងបក្ខពួកម្នាក់ទៀតពិតជាបានមកធ្វើសកម្មភាពបម្រុងនិងលួចយកម៉ូតូមួយគ្រឿងខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

 

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *