Breaking News

ពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវបានអាជ្ញាធរថៃបញ្ជូនមកប្រទេសកម្ពុជា

បាត់ដំបង៖ ពលរដ្ឋខ្មែរម្នាក់ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)ស្រុកសំពៅលូន។

សមត្ថកិច្ចបានអោយដឹងថា ការប្រគល់ទទួលសាកសពខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលសាកសពមានឈ្មោះ ចេង ម៉ូវ ភេទប្រុសន អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តឈុនបុរី ប្រទេសថៃ កាលពីវេលាម៉ោង ៥និង០០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពត្រូវបានប្រគល់អោយស្ត្រីឈ្មោះញិប ស្រីអូន អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីទីលំនៅភូមិអូរកណ្តោល,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *