Breaking News

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ចំណែកបក្ខពួក៣នាក់ផ្សេងទៀតកំពុងតែរត់គេចខ្លួន

ភ្នំពេញ៖  កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង ១និង ៣០នាទីរសៀលថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសេង​ ឆៃអាយុ ៣៦ឆ្នាំ​ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួន។

រីឯជនរងគ្រោះមានឈ្មោះរ៉េត​  ដារ៉ូ​ អា​យុ ២០ ឆ្នាំមានមុខរបរជាជាងជួសជុលទូរសព្ទស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យទី ៣ខណ្ឌមានជ័យ។

បើតាមសម្ដីលោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២២ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រៃវែង​ 1Q  4170  ចេញពីកន្លែងជួសជុលទូរសព្ទទៅផ្ទះជួលហើយទុកនៅមុខផ្ទះជួល​ រួចក៏ដើរទៅលេងជាមួយមិត្តភក្កិបាត់។ លុះដល់ម៉ោង ២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ខែសីហាឆ្នាំ២០២២​ ជនរងគ្រោះបានត្រឡប់មកពីដើរលេងវិញស្រាប់តែបាត់ម៉ូតូអត់ឃេីញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១និង៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃេីញជនសង្ស័យខាងលើដើរនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ក៏បានធ្វើការក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេរួមនិងបក្ខពួកពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *