Breaking News

កម្លាំងនគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ០២នាក់ លួចកាត់ខ្សែភ្លើង រកឃើញករណីគ្រឿងញៀន

ខេត្តប៉ៃលិន៖ កាលពីយប់ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២២​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសង្កាត់​អូរតាវ៉ៅ​ បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​លួច​០១​ករណី​ (លួច​ខ្សែភ្លើង​)​ពីជនរងគ្រោះ​ឈ្មោះ​ លឿត​ ចំរេីន​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​កុយ​​ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ​​ ខេត្តប៉ៃលិន​ ដោយបានប្តឹងរាយការណ៍ថា​ កាលពីយប់ថ្ងៃទី​២៧ ខែ​សីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ប្ប្រហែ០៦ និង០០​នាទី​ល្ងាច មានជនមិនស្គាល់​អត្តសញ្ញាណ​ បានលួចកាត់ខ្សែភ្លេីងរបស់ក្រុម ហ៊ុនអគ្គីសនី​ (SNKRP) នៅចំណុចសួស្តី​ ស្ថិត​ក្នុង​​ភូមិ​ប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ អស់​ប្រវែង​ប្រហែល​៥០​ម៉ែត្រ​ ដែល​មាន​មុខកាត់​១៥០​មីលីម៉ែត្រ​។ 

​ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​កម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​អូរតាវ៉ៅ​ សហការ​ជាមួយ​កម្លាំង​ផែន​នគរបាល​យុត្តិធម៌ ​នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ​ន​ ចុះស្រាវជ្រាវរហូតដល់វេលាម៉ោង០៨ និង៤៦នាទីយប់ឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យចំនួន០២នាក់ កំពុងតែសម្ងំប្រើប្រាស់គ្រឿងញៀន នៅចំណុចស្តង់ដំឡូងមីថៃ(សៃឡូថៃ) ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា ក្រោយមកកម្លាំង​ជំនាញ បានធ្វើការ​ឃាត់​ខ្លួន​មុខ​សញ្ញា​សង្ស័យ​ទាំង០២​នាក់​ មានឈ្មោះដូចខាងក្រោម៖

​ជនសង្ស័យ​​ទី១. ឈ្មោះ​ ឃួន​ ផាន​ ហៅ​ខ្មៅ​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​ប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)។ ទី២. ឈ្មោះ​ សុខ​ ម៉េងលាង​ ហៅវ័រ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​ភ្នំ​រាំង​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​(មានផ្ទុកសារធាតុញៀន+)។ ក្រោយពីធ្វើ​ការសាកសួរ ជនសង្ស័យ​ទាំង​០២​នាក់​ខាង​លើ​ បាន​សារភាព​ថា​ពួក​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួចកាត់​ខ្សែភ្លើង​ របស់​ជនរងគ្រោះ​ ពិត​ប្រាកដ​មែន​ ដោយបាន ប្រេីចបសំរាប់កាត់​និង​បានយកខ្សែភ្លេីងទៅលក់ ដើម្បីបាន​លុយយកមកទិញថ្នាំញៀនជក់​ទាំង​០២​នាក់​។ ករណីខាងលើនេះ ជនសង្ស័យ០២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅ​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ ដេីម្បី​សាកសួរនិងអនុវត្ត​តាម​នីតិវិធី​បន្ត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *