ភ្នំពេញ៖ លោក ចេង ផាន់នី មេធាវី នៃក្រុមហ៊ុនក្រុមហ៊ុនមេធាវី ស៊ីឌីអេស(CDS LAWFIRM)ដែលអាសយដ្ឋាននៅផ្ទះលេខ៥៤ផ្លូវលេខ៣៣៧ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ នឹងជាមេធាវីតំណាងដោយអាណត្តិឲ្យលោកជា ពៅ សូមធ្វើការបំភ្លឺដល់សាធារណះជនអោយបានជ្រាបថា៖ “ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ការសែត The Cambodia Daily បានធ្វើការផ្សព្វផ្សាយសារព័ត៌មានតាមរយះអនឡាញថា៖ ពលរដ្ឋនៅខេត្តស្ទឹងត្រែងអះអាងថា បទល្លើសនាំឈើប្រណិតជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូត របស់ ឧកញ៉ាទ្រី ភាព កំពុងធ្វើសកម្មភាពរាល់ថ្ងៃដោយមានឈ្មោះលោក ជា ពៅ ជាឈ្មួញដើរប្រមូលទិញឈើប្រណិត ជាពិសប្រភេទឈើធ្នង់ជាច្រើនតោនពីប្រជាពលរដ្ឋរស់នៅស្រុកសៀមប៉ាង រួចបន្តដឹកចូលបរិវេណក្រុមហ៊ុនសៀម៉ុន ដើម្បីលួចបង្កប់ដឹកចេញជាមួយឈើស្របច្បាប់។ក្រុមហ៊ុនសៀម៉ុន បានធ្វើការដឹកជញ្ជូនឈើពីខាងក្រៅចូលខាងក្នុងក្រុមហ៊ុន ជាពិសេសបាននិយាយថា៖ ឈ្មោះ ជា ពៅ ជាអ្នកគ្រប់គ្រងក្រុមហ៊ុន និងជាប្រធានក្រុមហ៊ុនសៀម៉ុនទៀតផង។” ចំពោះការផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ខាងលើ ជាការផ្សព្វផ្សាយដែលមានការភ័ន្តច្រឡំខុសពីការពិត ជាហេតុធ្វើឲប៉ះពាល់ទៅដល់កិកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្លូររបស់កូនក្តីខ្ញុំយ៉ាងធ្ងន់ធ្ងរ ឬអាចចាត់ទុកថាការផ្សព្វផ្សាយដែលបង្កអោយមានភាពចលាចលក្នុងសង្គម អាចជាការការផ្សព្វផ្សាយដែលមានចរិកលក្ខណះញុះញង់ដើម្បីឲមានការច្របូកច្របល់ ឬធ្វើអោយមហាជនមានការភ័ន្តច្រឡំ។
ខ្ញុំសូមបញ្ជាក់ថា៖ ការចុះផ្សាយដោយការសែត The Cambodia Daily ថា៖ ឈ្មោះ ជា ពៅ ជាក្រុមហ៊ុននោះ គឺធ្វើឡើងដែលផ្ទុយពីការពិត មិនមានភាពច្បាស់លាស់ ពីព្រោះកូនក្តីខ្ញុំឈ្មោះ ជា ពៅ មិនមែនជាអគ្គនាយកក្រុមហ៊ុនសៀម៉ុន (ខេមបូឌា) អេហ្គ្រីនខលឈើរ ខមប្រេអេនស៊ីវ.ឌឹវេឡុបម៉ិន ឯ.ក ឬជាអ្នកគ្រប់គ្រងក្រុមហ៊ុនខាងលើនោះឡើយ។
ក្នុងករណី ភ្នាក់ងារការសែតThe Cambodia Daily ឬភ្នាក់ងារមានសម្ថកិច្ចរកឃើយថា មានការប្រមូលទិញឈើប្រណិតពីខាងក្រៅចូលមកក្នុងក្រុមហ៊ុនសៀម៉ុន ហើយពាក់ពន្ធជាមួយកូនក្តីខ្ញុំបាទ កូនក្តីខ្ញុំបាទនិងសហការគ្រប់ពេលទាំងអស់ ។
អាស្រ័យដូចបានជំម្រាបជូនខាងលើ សូមសារធារណះជនមេត្តាជ្រាប និងកំមានការភ័ន្តច្រឡំជាសវៀងធ្វើឲប៉ះពាល់ទៅដល់កិកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់កូនក្តីខ្ញុំបាទបន្តទៀត។
សូមអគ្កនាយកការសែតThe Cambodia Daily ធ្វើការកែតម្រូវនូវព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឡើងវិញ និងទទួលនូវការាបអានដខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕