ភ្នំពេញ៖ លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថានៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានទីលានចាក់សំរាមសរុបចំនួន២១៣ និងកំពុងសាងសង់ថ្មីបន្ថែមទៀតនៅតាមបណ្តាខេត្តជាច្រើនផងដែរ។ លោកថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែសីហានេះ។
សូមជម្រាបផងដែរថា កម្ពុជាបច្ចុប្បន្ននេះបង្កើតសំណល់រឹងសំរាមចំនួនជាង១ម៉ឺនតោនក្នុងមួយថ្ងៃ និងប្រមាណជាង៤លានតោន ក្នុងមួយឆ្នាំ ក្នុងនោះសំណល់សរីរាង្គប្រមាណ៦០% សំណល់ប្លាស្ទិកប្រមាណ២០% និងសំណល់ទូទៅប្រមាណ១០%៕