Breaking News

តើលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង មានការជាប់ពាក់ព័ន្ធអ្វីជាមួយថៅកែរោងចក្រផលិតក្រដាស? បានចេញលិខិតផ្អាកហើយ តែរោងចក្រនៅបន្តដំណើរការអាជីវកម្មជាធម្មតា

កណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះរួមទាំងព្រះសង្ឃបានដែលបានដាក់ពាក្យប្ដឹងថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌី បានប្រាប់ឲ្យ អែស អរ អិន ដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះថា ពួកគាត់មានការខកចិត្តខ្លាំងណាស់ដោយហេតុថា លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង  មិនដឹងជាមានការពាក់ព័ន្ធអ្វីឬសន្យាអ្វីជាមួយថៅកែរោងចក្រខាងលើបានថៅកែរោងចក្រនេះ ហាក់បីដូចជាមិនគោរពតាមសេចក្ដីជូន លិខិតបញ្ជាឲ្យផ្អាកជាបណ្ដោះអាសន្ន និងលិខិតបទដ្ឋានគតិយុត្តរបស់អាជ្ញាធរស្រុក និងមន្ទីរបរិស្ថានខេត្តកណ្ដាលយ៉ាងដូចនេះ ទើបនៅហ៊ានបន្តលួចបើកដំណើរការអាជីវកម្មរបស់ខ្លួនទាំងថ្ងៃទាំងយប់បែបនេះ។

ជាមួយគ្នានោះដែរ តាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានចាត់តាំងឲ្យអភិបាលរងស្រុកម្នាក់ឈ្មោះ លោក ស្វាយ សេងលី និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ចុះទៅពិនិត្យទីតាំងរោងចក្រខាងលើ ធ្វើកំណត់ហេតុ និងបានណែនាំឲ្យម្ចាស់រោងចក្រផលិតក្រដាសផ្អាកសកម្មភាពអាជីវកម្មចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ រហូតមានការដោះស្រាយបញ្ហាពាក់ព័ន្ធរួចរាល់សិន។

នៅក្នុងកំណត់ហេតុបានបញ្ជាក់ថា ករណីម្ចាស់ទីតាំងអាជីវកម្មមិនចូលរួមសហការអនុវត្តតាមការណែនាំរបស់ក្រុមការងារក្រុមហ៊ុននឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។

គួរបញ្ជាក់ផងដែរថា ព្រះគ្រូចៅអធិការវត្តព្រៃរោង ព្រះគ្រូសីលមុនីភិរ័ត ម៉ម ភារុណ រួមជាមួយអាចារ្យគណកម្មការវត្តនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដាក់ពាក្យប្ដឹងទៅលោកអភិបាលស្រុកកណ្ដាលស្ទឹង ឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីសិប្បកម្មផលិតក្រដាសមួយកន្លែងបានបង្ហូរទឹកស្អុយ ហើយរមាស់មកលើអូរដែលប្រជាជនប្រើប្រាស់ជាប្រចាំថ្ងៃនិងបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងធ្ងន់ធ្ងរ។ 

ប្រជាពលរដ្ឋនៅភូមិស្វាយមីង និងភូមិត្បូងក្ដី ឃុំបារគូកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក៏បានដាក់ពាក្យប្ដឹងទៅលោកអភិបាលស្រុកកណ្ដាលស្ទឹង ឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីសិប្បកម្មផលិតក្រដាសមួយកន្លែងបានបង្ហូរទឹកស្អុយ ហើយរមាស់មកលើអូរដែលប្រជាជនប្រើប្រាស់ជាប្រចាំថ្ងៃ និងបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង។

ប្រជាពលរដ្ឋនៅភូមិត្បូងក្ដី ឃុំបារគូ បានដាក់ពាក្យប្ដឹងទៅលោកអភិបាលស្រុកកណ្ដាលស្ទឹង ឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីសិប្បកម្មផលិតក្រដាសមួយកន្លែងបានបង្ហូរវត្ថុរាវមានក្លិនស្អុយ មកលើដីកម្មសិទ្ធិឯកជន និងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕SRN

Ok 

 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *