Breaking News

កម្លាំងសមត្ថកិច្ចខេត្តសៀមរាប រឹតបន្ដឹងការចូលទៅចម្ការលោក ខឹម វាសនា ខណៈឱសានវាទជួបជុំចប់ត្រឹមយប់នេះ

សៀមរាប៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ផ្តើមរឹតបន្ដិចចរាចរណ៍របស់ពលរដ្ឋចូលទៅដីចម្ការរបស់លោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅពេលដែលឱសានវាទជួបជុំត្រូវបានអាជ្ញាធរកំណត់ ឱ្យបញ្ចប់នៅម៉ោង១២យប់ ថ្ងៃទី៣០ ខែសីហានេះ។

ជាមួយវិធានការរឹតបន្តឹងនេះ សមត្ថកិច្ច បានដាក់បារ៉ាស់នៅច្រកសំខាន់ៗចំនួន ៥កន្លែង ច្រកចូលទៅចម្ការរបស់លោក ខឹម វាសនា ដែលស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បារ៉ាស់នៅភូមិតានី ឃុំរុនតាឯក អាជ្ញាធរហាមមិនឱ្យពលរដ្ឋមានម៉ូតូ និងរថយន្តជាដើមនោះ ចូលទៅតាមផ្លូវឆ្ពោះទៅគោលដៅចម្ការលោក ខឹម វាសនា ទេ ដោយបារម្ភមានការជួបជុំបន្ថែមទៀត។

ក្រៅពីការហាមចូលនេះ គេសង្កេតឃើញថា អ្នកដែលស្នាក់នៅចម្ការមួយរយៈនេះ បានចាកចេញពីចម្ការជំរំរបស់មេបក្ស LDP ផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ នៅជុំវិញចម្ការរបស់លោក ខឹម វាសនា សមត្ថកិច្ចនៅតាមអង្កេតសកម្មភាពពួកគេមិនដាច់ ហើយអ្នកលក់ដូរក៏ត្រូវបានហាមមិនឱ្យលក់តាមផ្លូវសាធារណបន្តទៀតដែរ។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សមាជិក សមាជិការបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរហូតដល់ទៅជិត២ម៉ឺននាក់ មកពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំគ្នានៅចម្ការលោក ឃឹម វាសនា ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ការពន្យល់ធម៌ និងគេចពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី និងទឹកលិចពិភពលោកជាដើម។

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា បានណែនាំឱ្យរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា។

បើទោះបីជាយ៉ាងណា ខាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានដាក់លិខិតចូលទៅរដ្ឋបាលខេត្តសៀមរាបផងដែរ សុំពន្យារពេលរំសាយនេះ ហើយបន្តជួបជុំគ្នារហូតដល់ដំណាច់ខែកញ្ញា៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *