Breaking News

នគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទរក្សាទុកថ្នាំញៀន

បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនិងបានឃាត់ខ្លួនជនសង្ស័យ០១នាក់។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧ និង ៥០ នាទីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៧ ភូមិអូរកណ្តោល  ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ញឿន ផល ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមនឹងវត្ថុតាងចាប់យកបានរួមមាន:

– ម្សៅក្រាមពណ៌សថ្លាច្រកថង់ប្លាស្ទិចពណ៌សថ្លាចំនួន០៥ថង់ និងច្រកក្នុងទុយោចំនួន០៧កំណាត់ទុយោ ស្មើទម្ងន់ ១៧.៥០ ក្រាម (ទាំងសំបក)សង្ស័យមានសារធាតុញៀន។

– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន០១គ្រឿង

– ស្លាបព្រាសម្រាប់រំលែកគ្រឿងញៀនលក់ចំនួន០១ 

– ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន និងដែកកេះចំនួន០១ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *