Breaking News

អង្គការសហប្រជាជាតិអំពាវនាវផ្តល់ជំនួយបន្ទាន់ បន្ទាប់ពីទឹកដីប៉ាគីស្ថាន ១/៣​ត្រូវជនលិច​

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាន ក្នុងពេលប្រទេសនេះរងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបង្កឡើងភ្លៀងធ្លាក់ខ្លាំង ។ ទឹកដីប៉ាគីស្ថាន​១/៣ បានលិចលង់ដោយទឹកជំនន់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានឲ្យដឹងថា នេះជាគ្រោះធម្មជាតិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ បណ្តាលឲ្យមនុស្ស ជាង១១០០នាក់ស្លាប់ ក្នុងនោះមានកុមារ ៣៨០ នាក់ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres បានលើកឡើងថា «ប៉ាគីស្ថាន ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត ។ លោកបានអំពាវនាវដល់ បណ្តាប្រទេសផ្តល់ជំនួយជាទឹកប្រាក់ ១៦០លានដុល្លារដល់ប៉ាគីស្ថាន ។ ទឹកប្រាក់ទាំងនោះនឹងទិញថ្នាំ ទឹកស្អាត សម្រាប់ពលរដ្ឋ ជាង ៥លាននាក់ដែលរងផល៉បះពាល់ផ្ទាល់​។

ក្នុងពេលនេះដែរ អគ្គរដ្ឋទូតអាមេរិកអាមេរិកប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន បានប្រកាសផ្តល់ជំនួយទឹកប្រាក់​៣០លានដុល្លារ ដល់ប្រទេសនេះសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *