Breaking News

ក្រុមតាលីបង់កំណត់យកថ្ងៃទី​៣១ខែសីហា ជាថ្ងៃបុណ្យជាតិ

ក្រុមតាលីបង់បានប្រកាសថា នៅថ្ងៃទី ៣១ខែសីហា គឺជាថ្ងៃបុណ្យជាតិ  ដោយមានការបាញ់កាំជ្រួចផ្កាភ្លើងនៅទីក្រុង ក្នុងឱកាសគម្រប់ខួប​១ឆ្នាំថ្ងៃអាមេរិក​ដកទាហានចេញពីអាហ្វហ្គានីស្ថាន បញ្ចប់សង្គ្រាមអូសបន្លាយ​២០ឆ្នាំនៅទីនោះ។

នៅយប់ថ្ងៃទី ៣០ខែសីហា ក្រុមតាលីបង់បានបាញ់កាំជ្រួចផ្កាភ្លើង នៅទីក្រុងកាប៊ុល អបអរសាទរ គម្រប់ខួបមួយឆ្នាំថ្ងៃអាមេរិកដកទាហានចេញពីទីនេះ។ ក្រុមតាលីបង់បានចាត់ទុកថ្ងៃនេះជា «ថ្ងៃសេរីភាព»។  

អ្នកនាំពាក្យ ក្រុមតាលីបង់ លោក​ Zabihullah Mujahid បានលើកឡើងថា «កាំជ្រួចផ្កាភ្លើង ចម្រុងពណ៌ដ៏ស្រង់ស្អាត គឺដើម្បីរំលឹកដល់ថ្ងៃសេរី របស់យើង។

បើទោះបីមានរិតត្បិត និងវិបត្តិមនុស្សធម៌  ពលរដ្ឋអាហ្វហ្គានីស្ថាន បានបង្ហាញពីភាពសម្បាយរីករាយ ដែលកម្លាំងទាហានបរទេសបាចាកចេញទៅ ។  លោក​ Zalmai ​ពលរដ្ឋរស់នៅក្នុងទីក្រុងកាប៊ុលដែលគាំទ្ររដ្ឋាភិបាលតាលីបង់បានលើកឡើងថា «យើងពិតជារីករាយដែល ព្រះ អាឡស់ បានកម្ចាត់ក្រុមមិនមានសាសនាចេញពីប្រទេសជាតិ ហើយអាណាចក្រអ៊ីស្លាមបានបង្កើនឡើងវិញ៕

Check Also

បុរសជាខ្មាន់កាំភ្លើងដែលបានលបបាញ់ប្រហារលើលោកដូណាល់ត្រាំ ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារសម្ងាត់របស់អាម៉េរិក បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងឃាតកម្មចំពោះលោកត្រាំ

Leave a Reply

Your email address will not be published. Required fields are marked *