Breaking News

ក្រុមហ៊ុន Gazprom​ ផ្អាកការផ្គត់ផ្គង់ហ្គាសរយៈពេល ៤ថ្ងៃដល់អឺរ៉ុប

ក្រុមហ៊ុនថាមពលហ្គាស Gazprom បានប្រកាស ផ្អាកដំណើរការបំពង់បង្ហូរឧស្ម័ន ហ្គាស​ North stream 1 ​ចាប់ពីវេលាម៉ោង ៤ ថ្ងៃទី ៣១ខែសីហា ដល់ម៉ោង​៤ថ្ងៃទី ៣ខែកញ្ញា (ពេលវេលារុស្ស៊ី)។

ក្នុងពេលជាមួយគ្នានោះដែរ ព័ត៌មានស្តីពីការផ្អាក់ដំណើរការបំពង់បង្ហូរឧស្ម័នត្រូវបានប្រកាសឲ្យដឹងតាំងពីថ្ងៃទី ១៩ខែសីហា ។ ក្រុមហ៊ុន Gazprom បានបញ្ជាក់ថា ការផ្អាក់ផ្គត់ផ្គង់ដើម្បីជួសជុល តួប៊ីន សម្រាប់បំពង់បង្ហូរឧស្ម័ននោះ ។

ក្រោយការជួសជុលរួច សកម្មភាពបញ្ជូនថាមពលហ្គាសទៅកាន់អឺរ៉ុបនឹងដំណើរការធម្មតាដូចនៅក្នុងខែសីហា ប្រសិនបើមិនមានអ្វីខុសប្រក្រតីនោះ។

ចាប់ពីថ្ងៃទី​២៧ខែកក្កដា ក្រុមហ៊ុន ក្រុមហ៊ុន​ Gazprom បានកាត់បន្ថយការផ្គត់ផ្គង់តាមបំពង់បង្ហូរឧស្ម័ន North stream 1 នៅដល់តែ ២០%ប៉ុណ្ណោះ ដោយសារតែមានបញ្ហា តួប៊ីន​របស់ ក្រុមហ៊ុន Siemens។ ការកាត់បន្ថយផ្គត់ផ្គង់ឧស្ម័នបានធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់នៅក្នុងតំបន់អឺរ៉ុប គឺមានរហូតដល់ទៅ ៣៥០០ដុល្លារ សម្រាប់ ១០០០ម៉ែត្រគូប

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *