អតីតមេដឹកនាំសហភាពស៊ូវៀតណាម លោក Mikhail Gorbachev បានទទួលមរណៈភាពក្នុងជន្មាយុ ៩១ឆ្នាំ នៅក្នុងមន្ទីរពេទ្យ Central Clinical Hospital ក្នុងទីក្រុងមូស្គូ នាយប់ថ្ងៃទី ៣០ខែសីហា ។
ក្រោយទទួលបានដំណឹងមរណភាពនេះ លោក ពូទីន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ។ លោក ហ្គ័របាឆេវ បានឡើងកាន់អំណាចជាមេដឹកនាំសហភាពសូវៀត នៅឆ្នាំ១៩៨៥។ លោកជាមេដឹកនាំសូវៀតចុងក្រោយបំផុត ដោយ នៅឆ្នាំ១៩៩១ លោកបានចូលរួមចំណែកក្នុងការបញ្ចប់សង្រ្គាមត្រជាក់ តាមរយៈការរំលាយសហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ។
លោក Mikhail Gorbachev កើតនៅថ្ងៃទី ២ខែមីនាឆ្នាំ១៩៣១ នៅក្នុងគ្រួសារកសិករ។ នៅឆ្នាំ១៩៥៥ លោកបានបញ្ចប់មហាវិទ្យាល័យច្បាប់នៅទីក្រុងមូស្គូ ។ លោកបានចូលរួមជាមួយក្រុមយុវជនសាធារណរដ្ឋ ឡេនីន។
នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០ លោក Mikhail Gorbachev បានក្លាយជាប្រធាននាយកដ្ឋានកសិកម្មក្នុងទីក្រុង ស្ដាវរ៉ូប៉ូល ហើយនៅដំណាច់ទសវត្សរ៍ឆ្នាំ១៩៦០ ប្រជាប្រិយភាពរបស់លោកកើនឡើងជាលំដាប់ និងបាន ក្លាយជាមន្ត្រីកំពូលម្នាក់របស់បក្សប្រចាំទីក្រុងស្ដាវរ៉ូប៉ូល។ រហូតដល់ឆ្នាំ១៩៧១ លោកបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
ក្នុងឆ្នាំ១៩៧៨ លោក ហ្គ័របាឆេវ បានត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញ ហើយនៅឆ្នាំបន្ទាប់ លោកត្រូវបានជ្រើសរើសជាបេក្ខជននៃសមាជិកការិយាល័យនយោបាយ របស់បក្ស។ នៅក្រោយក្លាយជាសមាជិកការិយាល័យនយោបាយពេញសិទ្ធិនៅឆ្នាំ១៩៨០ លោក ហ្គ័របាឆេវ បានក្លាយជាអ្នកនយោបាយម្នាក់ដែលកាន់តែមាន ឥទ្ធិពល បន្ទាប់ពីគ្រូមគ្គទេសក៍របស់លោក គឺលោក Andropov ឡើងកាន់តំណែងជាអគ្គលេខាធិការបក្សជំនួសលោក Leonid Brezhnev។
ចាប់តាំងពីពេលនោះមក លោក Mikhail Gorbachev ចាប់ផ្ដើមកសាងអំណាចនៅក្នុងបក្ស ជាមួយគោលនយោបាយបំបាត់អំពើពុករលួយ និងរហូតដល់ឆ្នាំ១៩៨៥ ទើប លោកក្លាយជាមេដឹកនាំសហភាពសូវៀត។ ប៉ុន្តែ នៅឆ្នាំ១៩៩១ លោក Mikhail Gorbachev ដែលជាមេដឹកនាំសូវៀតចុងក្រោយបំផុតបានចូលរួមចំណែកក្នុងការបញ្ចប់ សង្រ្គាមត្រជាក់ តាមរយៈការរំលាយ សហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ៕