Breaking News

បុរសម្នាក់ឡើងលើដំបូលផ្ទះ តទរទឹកបានរអិលជើងធ្លាក់បោកក្បាលទៅនឹងគំរបលូ ស្លាប់

ភ្នំពេញ៖ អាសូរណាស់បុរសវ័យ៥០ឆ្នាំម្នាក់កំពុងមានជំងឺប្រចាំកាយផង ហើយខណះដែលប្រពន្ធចេញទៅលក់ដូរដូចសព្វដង ស្រាប់ឡើងសារេបង្ពង់សម្រាប់បង្ហូរទឹក សង្ស័យរអិលដៃបណ្តាលឲ្យធ្លាក់ទល់ផ្អកបណ្តាលឲ្យស្លាប់ភ្លាមៗ ។ 

ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុនៅផ្ទះជនរងគ្រោះផ្ទាល់ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ស.ព.ជនរងគ្រោះមានឈ្មោះ ហុក យូហៀង ភេទប្រុស អាយុ៥០ឆ្នាំ (មានជំងឺលើកឈាម) មុខរបរលក់ដូរជាមួយប្រពន្ធ ស្នាក់នៅផ្ទះកើតហេតុ។ 

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថានៅមុនម៉ោងកើតហេតុដោយប្រពន្ធជនរងគ្រោះបានទៅលក់ដូរដូចសព្វដងដោយជនរងគ្រោះជាប្តីនៅផ្ទះ ដោយមិនដឹងថាជនរងគ្រោះងាកឃើញបង្ពង់ ទ បង្ហូរទឹកយ៉ាងណាទើបឡើងទៅឡើងសារេ ខណះពេលនោះក៍បានរអិលជើងធ្លាក់មកក្រោមបោកក្បាលត្រូវគំរបលូ នឹងខ្ទាតចូលប្រឡាយលូ.ស្លា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ។ 

ក្រោយពេលកើតហេតុ ទើបសាច់ញាតិដើរទៅប្រទះឃើញជនរងគ្រោះដេកដួលនៅលើដីទើបស្រែកឆោឡោឲ្យអ្នកជិតខាងទៅជួយតែអកុសល្យ ជនរងគ្រោះស្លាប់បាត់ទៅហើយ។ 

រួចក៍បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចកោសល្យវិច័យពិនិត្យរួចបានឲ្យដឹងថាពិតជាស្លាប់ដោយសាធ្លាក់ពីលើដំបូលស្លាប់ពិតប្រាដកមែន 

ក្រោយធ្វើកំណតហេតុរួច ក៍បានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *