Breaking News

ក្រោយពីលោក អ៊ូច សាវឿន ឡើងធ្វើអភិបាលស្រុកកណ្ដាលស្ទឹង ផ្លូវមុខសាលាស្រុកប្រែប្រួល?

កណ្តាល៖ ចាប់តាំងពីលោក អ៊ូច សៅវឿន មិនទាន់ឡើងធ្វើជាអភិបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ផ្លូវមួយខ្សែទៅសាលាស្រុកកណ្ដាលស្ទឹងមានសភាពស្អាតល្អ អ៊ុតកៅស៊ូ ងាយស្រួល សម្រាប់ពលរដ្ឋធ្វើដំណើរ ប៉ុន្តែក្រោយពីលោក អ៊ូច សៅវឿន ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង មិនបានប៉ុន្មានឆ្នាំផង ផ្លូវ១ខ្សែនេះប្រែប្រួលពិបាក់ខ្លាំងក្នុងការធ្វើដំណើរ ដែលនាំឲសិស្សានុសិស្ស មន្ត្រីរាជការ អាជីវករ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ធ្វើដំណើររាល់ពេលត្រូវឆ្លងកាត់ផ្លូវ១ខ្សែនេះម្ដងៗ ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ អែស អរ អិន ដឹងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ប្រជាពលរដ្ឋបានឲដឹងទៀតថា ផ្លូវជាច្រើនខ្សែរងការបំផ្លិចបំផ្លាញ ជាពិសេសផ្លូវទៅកាន់សាលាស្រុកកណ្ដាលស្ទឹង គឺបណ្ដាលមកពីមានក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្មធំៗជាច្រើនគ្រឿង ដឹកចេញពីរណ្ដៅដីទាំងមានច្បាប់ និងអត់ច្បាប់ក្នុងស្រុក មិនមានការអនុវត្ចច្បាប់ និងបណ្ដែតបណ្ដោយឲ្យក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្មទាំងនោះ ដឹកសេរី។

ពាក់ព័ន្ធនិងករណីនេះដែរជាមួយអង្គភាព អែស អរ អិន នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះលោក អ៊ូច សៅវឿន
អភិបាល នៃគណអភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅមិនអាចសុំការបំភ្លឺបាននៅឡើយទេដោយទូរស័ព្វរបស់លោកក្រៅតំបន់សេវា ។

សូមរំលឹកផងដែរថា ថ្មីៗនេះក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល ។ ដោយឡែកកាលព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅសម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចបានដកអភិបាលក្រុងខ្មៅ នូ សុវណ្ណរ៉ា តែ១ថ្ងៃ រឿងអត់មើលផ្លូវ៕SRN

 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *