Breaking News

គ្រាន់តែរឿងពាក់មួកចូលបន្ទប់ទឹកផ្ទុះអាវុធ១គ្រាប់បណ្ដាលឲ្យសន្តិសុខម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជាសន្តិសុខយាមនៅក្នុងធនាគារ CIMB bank ត្រូវបានកម្លាំងអង្គរក្សយាមនៅធនាគាដូចគ្នា បាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួសព្រោះតែទាស់សម្ដីគ្នា រឿងពាក់មួកចូលបន្ទប់ទឹក។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង ៣០នាទី នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យជាអ្នកបង្កឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធានិងជាសន្តិសុខក្រុមហ៊ុន safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB។ ពេលធ្វើសកម្មភាពរួចគេចខ្លួនបាត់ ។ ចំណែកជន រងគ្រោះ មានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមIG security យាមនៅធនាគារ CIMB ។

យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាជនរងគ្រោះនិងជនសង្ស័យ អ្នកធ្វើការយាមនៅ ធនាគារ CIMB ដូចគ្នា។ ចំពោះមូលហេតុរហូតមានការផ្ទុះអាវុធនេះ ដោយសារជនរងគ្រោះជាសន្តិសុខចូលបន្ទប់ទឹក ហើយមន្ត្រីនគរបាលដែលយាមនៅទីនោះដែរ ឲ្យជនរងគ្រោះដោះមួកចេញ តែជនរង គ្រោះមិនដោះមួកក៏ផ្ដើមជាទំនាស់ពាក្យសម្ដីរហូតធ្វើឲ្យមន្ត្រីនគរបាលផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឲ្យជនរង គ្រោះ(ឃុន វុធ)រងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការសួរនាំរួច លោក អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងនៅវិញយ៉ាងលឿន ដើម្បីបន្តធ្វើការស្រាវជ្រាវ រកជនសង្ស័យមកផ្តន្ទាទោស តាមផ្លូវច្បាប់៕SRN

 

About srn tv

Check Also

ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់លើក្រុមហ៊ុនរោងចក្រកែច្នៃផ្លែឈើមួយ នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

One comment

  1. I am extremely impressed along with your writing abilities and also with the structure for your weblog. Is this a paid theme or did you modify it yourself? Either way keep up the nice high quality writing, it is uncommon to peer a nice blog like this one these days!

Leave a Reply

Your email address will not be published. Required fields are marked *