Breaking News

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាចកាប់បំផ្លាញរបាំងសាច់អួនខុសច្បាប់ ២៦ កន្លែងមានប្រវែង៧៣០ម៉ែត្រ

ខេត្តកំពង់ឆ្នាំង៖ នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លីឡា បានឲ្យ ដឹងថាដោយ អនុវត្តតាមបទបញ្ជារប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ឯកឧត្តម ស៊ុន  សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពេញមួយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០ ២ ២ សម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំ ពង់ឆ្នាំងសហការជាមួយគណៈប ញ្ជាការឯកភាពស្រុកបរិបូណ៌  និង  គណ:បញ្ជាការ​ឯកភាព​ស្រុកកំពង់ ត្រឡាច និងសហគមន៍នេសាទ បា នចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក​ ចំណុច​ស្តីបន្លិច ព្រែកគន្លង​ចំណុច​ព្រែកឱម៉ាល់​និងចំណុចប្រឡាយដៃត្រង់ ក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង​ ។

កិច្ចប្រតិបត្តិការនេះបានប្រើប្រាស់កម្លាំងសរុប ២២នាក់ មធ្យោបាយធ្វើសកម្មកាណូតស្មាច់ចំនួន ៦ គ្រឿង។

ជាលទ្ធផល វត្ថុតាងត្រូវបានសមត្ថកិច្ចរុះរើនិងបំផ្លាញចោលរបាំងសាច់អួនចំនួន ១ករណី ស្មើនឹង២កន្លែង មានប្រវែង​២៥០​ម៉ែត្រ លូសាច់អួនចំនួន៥ មាត់ ,និងធ្វើការ  រុះរើរបាំងស្បៃមុងចំនួ ន១ករណី ស្មើនឹង ២៤ កន្លែង មានប្រវែង៤៨០ម៉ែត្រ  លូស្បៃមុងចំនួន២៤ មាត់ , បង្គោលសរុបចំនួន ៧៥០ដើម និងបាន​ចាក់លែង​ត្រីចម្រុះ​ ទៅ​ចូលក្នុង​ទន្លេវិញ​។

លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យ ដឹងផងដែរថា ជាទិសដៅរបស់មន្ទីរ និងរបស់គណៈបញ្ជាការឯក ភាពខេត្ត សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល និងនាយសង្កាត់រដ្ឋបាលជលផល គ្រប់ស្រុកត្រូវសហការបង្ក្រាប ជាមួយគណៈបញ្ជាការឯកភាពស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប្រចាំដោយមិនត្រូវឲ្យមានបទល្មើសនេសាទកើត មានអនាធិបតេយ្យនោះឡើយ។

ករណីនេះបើមានបទល្មើសនេសាទនៅក្នុងសង្កាត់ ឬផ្នែកជលផលណា មួយ ដោយការទ្វេសប្រហែស ឬស មគំនិត មន្ត្រីទទួលខុសត្រូវក្នុងស ង្កាត់ និងផ្នែកនេសាទនោះត្រូវទទួលខុសត្រូវចំពោះមុខ គណបញ្ជា ការឯកភាពរដ្ឋបាលខេត្ត ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *