Breaking News

តំណាងម្ចាស់គម្រោងអចលនទ្រព្យភូមិខ្មែរគ្រុបនាំយកអាល់កុលនឹងសំភារៈផ្សេងៗជាច្រើនមុខយកទៅជូនរដ្ឋបាលឃុំអង្គតាសូ ស្រុកស្វាយជ្រំ និងប្រជាពលរដ្ឋក្រីក្រដែលកំពុងមានជីវភាពខ្វះខាតចំនួន២គ្រួសារ

ខេត្តស្វាយរៀង៖ លោក​ លី យូហេង និងលោកស្រី​ ងិន​ ចាន់មុន្នីរត្ន័​ ជាអគ្គនាយក និង នាយិការងគម្រោងអចលនទ្រព្យភូមិមរតកតំណាងលោក  សោម​ សុធា​  អគ្គនាយក​ក្រុមហ៊ុនភូមិខ្មែរគ្រុប  និងសហការី​នៅព្រឹកថ្ងៃទីថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២២ នេះ  បានចុះផ្តល់ជូន​អាល់កុលចំនួន២កាន​ ម៉ាស៥កេស​ធំ ដល់សាលាឃុំអង្គតាសូ​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយ ដេីម្បីអោយអាជ្ញាធរ​ ប្រេីប្រាស់ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌខាងមុខ​ ការពារការឆ្លងមេរោគកូវីត-១៩ ចូលក្នុងសហគមន៍​។ 

លោក​ លី យូហេង និងលោកស្រី​ ងិន​ ចាន់មុន្នីរត្ន័​ ជាអគ្គនាយក និង នាយិការងគម្រោងអចលនទ្រព្យភូមិមរតកបានឲ្យដឹងថាៈ ដោយមានការជូនដំណឹង និង ការអំពាវនាវពីអាជ្ញាធរឃុំអង្គតាសូ ដេីម្បីស្នេីសុំជំនួយដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះនូវទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គម្រោងបានក៏ចូលរួម ឧបត្ថម្ភ នូវសម្ភារះជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋគ្រួសារចំនួន២គ្រួសារ ស្ថិតក្នុងភូមិចែងមែង និង ភូមិរកា នៃឃុំអង្គតាសូ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ 

លោកបានបន្តថាៈ អំណោយខាងលើនេះវាតិចតួចស្តួចស្តើងក៏ពិតមែនប៉ុន្តែវាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនបានមួយគ្រាផងដែរ។ 

នៅក្នុងឱកាសនោះ លោក​ អុន​ ពេញ មេឃុំ​ អង្គតាសូ​ តំណាងឲ្យក្រុមប្រឹក្សាឃុំ និងលោកមេភូមិក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សោម​ សុធា​  អគ្គនាយក​ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក​ លី យូហេង និងលោកស្រី​ ងិន​ ចាន់មុន្នីរត្ន័​ ជាអគ្គនាយក និង នាយិការងគម្រោងអចលនទ្រព្យភូមិមរតក និងសហការីដែលបានដែលបានចំណាយធនធានជាសំភារៈនិងស្មារតីក្នុងការជួយដល់រដ្ឋបាលឃុំ អង្គតាសូ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារនេះផងដែរ ។ លោក មេឃុំបានបន្តថាៈ ប្រជាពលរដ្ឋក្រីក្រទាំ២គ្រួសារនោះទី១ ឈ្មោះ ម៉ុញ ថារី   (ស្រី)  រស់នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទី២ ឈ្មោះ នី សំអន (ប្រុស) រស់នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។  នេះជាការរួមចំណែកមួយដែលគម្រោងអចលនទ្រព្យភូមិមរតកបានចូលរួមជួយទៅតាមលទ្ធភាព​។ 

សូមបញ្ជាក់ផងដែរថាៈ  ក្រុមហ៊ុន ភូមិខ្មែរគ្រុប មានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារមេឃនៃក្រុមហ៊ុនផ្សារមរតក ឯកជន (  ឯ.ក ) ដែលជាផ្សារធំទី២នៅលើទឹកដីក្រុងស្វាយរៀងខេត្តស្វាយរៀងហើយនៅពេលថ្មីៗនេះបានផ្តល់តូបចំនួន១២០តូបដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងប្រគល់ប័ណ្ណសម្គាល់ម្ចាស់ស្តង់និងផ្សារមេឃដែលមានទីតាំងស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។  

ចាប់តាំងពីក្រុមហ៊ុនចាប់ដំណើរការលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង៕ 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *