លោក James Cleverly ទទួលបានការចាប់អារម្មណ៍បំផុត ក្រោយពេលនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី Liz Truss ជ្រើសរើសធ្វើជារដ្ឋមន្ត្រីការបរទេស។ លោកបានក្លាយជាជនជាតិស្បែកខ្មៅដំបូងបង្អស់ដែលបានកាន់តំណែងដ៏សំខាន់មួយនេះ។
ក្រោយឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី ៦ខែកញ្ញា លោកស្រី Liz Truss បានតែងតំាងរដ្ឋមន្ត្រីថ្មី៣ រូប គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងការបរទេស។
លោក James Cleverly ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអបរំ ក្រោមរដ្ឋកាលដឹកនាំរបស់នាយករដ្ឋមន្ត្រី ប៊ូរិស ចនស៊ិន ពេលនេះបានក្លាយជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេស។
លោក James Cleverly កើតនៅឆ្នាំ ១៩៦៩ មានម្តាយជាជនជាតិ Sierra Leone ចំណែកឪពុកជាជនជាតិស្បែកស។ នៅក្នុងសុន្ទរកថា លោកJames Cleverly បានលើកឡើងពី កុមារភាព ដែលត្រូវរើសអើង ដោយសារតែជាកូនកាត់ ។ លោក បានអំពាវនាវ ដល់គណបក្សអភិរក្ស គួតែធ្វើសកម្មភាពឲ្យបានច្រើនជាងនេះដើម្បីទទួលបានការគាំទ្រពីក្រុមជនជាតិស្បែកខ្មៅ។
លោក James Cleverly ធ្លាប់កាន់តំណែងនៅក្នុងក្រសួងការបរទេសទទួលបន្ទុកតំបន់អឺរ៉ុប ហើយលោកតែងតែ លើកឡើងនៅចំពោះមុខសភា ស្តីពីការគាំទ្ររបស់អង់គ្លេសទៅលើរដ្ឋាភិបាលអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី៕