Breaking News

ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ចំនួនពីរទីតាំង

កណ្តាល៖ រសៀលថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុកអង្គស្នួល និងមន្រ្តីពាក់ព័ន្ធ ដោយមានការចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុកអង្គស្នួល ចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ។

ទីតាំងដែលអាជ្ញាធរបានចុះត្រួតពិនិត្យចំនួនពីរទីតាំងរួមមាន ៖ ទីតាំងសាលាបឋមសិក្សាអង្គពពាយ ឃុំម្កាក់ និងទីតាំងសាលាប ឋមសិក្សាថ្នល់ទទឹង ឃុំដំណាក់ អំពិល ស្រុកអង្គ ស្នួល ដើម្បីរៀបចំត្រៀមទទួលពលករខ្មែរមកពីប្រទេសថៃតាមព្រំដែនគោក ធ្វើចត្តាឡីស័ក ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ក្នុងសហគមន៍៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *