Breaking News

ជូនអំណោយប្រជាពលរដ្ឋ១០០គ្រួសារនិង ផ្ទះ ៣ខ្នង ដល់គ្រួសារក្រីក្រក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត

កំពត៖ នៅព្រឹកថ្ងៃទី១០ខែ កញ្ញា ឆ្នាំ២០២២ នៅសារ៉ាវត្រពាំងព្រីង ស្ថិតក្នុងភូមិ ស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ក្រុមការងារសង្កាត់ត្រើយកោះបានចូលរួមក្នុងកម្មវិធីចែកអំណោយជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន១០០គ្រួសារដែលជាអំណោយសប្បុរសធម៌តាមរយៈអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ក្រោមអធិតីភាពឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមានការអញ្ជើញចូលរួមពី:

១-ឯកឧត្តម សេន សាប៊ីល អភិបាលរងនៃគណ:អភិបាលខេត្តកំពត

២. ឯកឧត្តម សាន់ សារី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

៣-លោក អ៊ីត ហ៊ីម គណៈអ៊ីមាំខេត្តកំពត

៤. លោក អែត សារិទ្ធិ អភិបាលរងនៃគណៈអភិបាលក្រុងកំពត

៥. លោក ពៅ សុន ចៅសង្កាត់ ត្រើយកោះ

៦. យុវជន សសយក សង្កាត់ និងក្រុងចំនួន១៣រូបនិង មេភូមិ អនុភូមិនិងសមាជិកភូមិស្រែ និងភូមិតាអង្គសរុប១៣៥នាក់។ 

កម្មវិធីនេះមានគោលបំណង ដើម្បីចុះជួបសំណេះ សំណាលសួរសុខទុក្ខបងប្អូនសាសនិកខ្មែរឥស្លាមម៧០គ្រួសារនិងបងប្អូនខ្មែរ៣០គ្រួសារសរុបចំនួន ១០០គ្រួសារនិងបានផ្តល់អំណោយដោយក្នុង១គ្រួសារទទួលបាន៖

១-អង្ករចំនួន ២៥គីឡូ

២-មីចំនួន២០កញ្ចប់

៣-ត្រីខចំនួន៣កំប៉ុង

៤-ទឹកត្រីចំនួន១ដប

៥-ប្រេងឆា ១ដប

៦. ស្ករស ១គីឡូ

សរុបទឹកប្រាក់ស្មើនឹង២៥$

ដូចនេះ ១០០គ្រួសារ ស្មើនឹង២៥០០$។

ក្នុងឱកាសនោះដែរក៏មានកម្មវិធីប្រគល់ផ្ទះចំនួន៣ខ្នង  សម្រាប់គ្រួសារក្រីក្រខ្មែរឥស្លាមចំនួន៣គ្រួសារនៅភូមិដូនតោក សង្កាត់ត្រើយកោះ

១. ផ្ទះស័ង្កសី២ខ្នងអស់ទឹកប្រាក់៤៦០០$

២. ផ្ទះថ្ម១ខ្នង អស់ទឹកប្រាក់៧៥០០$

អាជ្ញាធរក្រុងកំពតបានសម្ដែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានផ្ដល់អំណោយជាស្បៀងអាហារ,សម្ភារៈនិងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រនៅក្រុងកំពតនៅពេលនេះ។ អ្វីៗដែលបានរៀបចំនៅពេលនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *