Breaking News

អាជ្ញាធរខណ្ឌសែនសុខចុះរៀបចំសណ្ដាប់ធ្នាប់ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់សារធារណៈនិងបានណែនាំ អោយបងប្អូនអាជីវករតាំងលក់តាមគំនូសដែលបានបាញ់ជូន ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង។

លោកអភិបាលរងខណ្ឌបានឲ្យដឹទៀតថាចំណុចដែលបានចុះណែនាំនៅព្រឹកនេះស្ថិត នៅផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

លោកអភិបាលរងខណ្ឌបានបន្តទៀតថា ក្រោមការដឹកនាំរបស់លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចាត់ឲ្យលោកដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះធ្វើអនាម័យ រៀបសណ្តាប់ធ្នាប់តាមបណ្តាផ្លូវមួយចំនួន។ការចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើអនាម័យតាមបណ្តាផ្លូវមួយចំនួនក្នុងខណ្ឌនិងដើម្បីទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌបានឲ្យដឹងថាក្នុងភូមិសាស្ត្រខណ្ឌសែនសុខដែលត្រូវធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់នោះរួមមាន៖

 ១-គោលដៅផ្លូវ៥៩៨

 ២-គោលដៅផ្លូវ២៧១

 ៣-គោលដៅផ្លូវ៣៧១

 ៤-គោលដៅផ្លូវ១៩៨៦

 ៥-គោលដៅផ្លូវ១០០៧

 ៦-គោលដៅផ្លូវសហពន្ធ័រុស្សី។គោលដៅទាំងនេះជាចំណុចសំខាន់ៗដែលអាជ្ញាធរត្រូវតែចុះរៀបចំអោយមានរបៀបរៀបរយជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋហើយដើម្បីឲ្យមានអនាម័យល្អបរិស្ថានល្អនិងលើកកំពស់ទីក្រុងយើងស្អាត៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *