Breaking News

អាជ្ញាធរខណ្ឌដង្កោលមើលផ្លូវនៅជិតប៉ុស្តិ៍លេខ៥ក្នុងសង្កាត់ព្រែកកំពឹសដែលបង្កគ្រោះថ្នាក់ចរាចរណ៍រាល់ពេលនោះផង

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ មានបានយកផ្សាយបន្ត ព័ត៌មាន ខ្លះៗ ដែលឯកឧត្តមរដ្ឋ មន្ត្រីទទួលបានពីគេហទំព័រព័ត៌មានថ្មីស្តីពីស្ថានភាពផ្លូវដ៏គ្រោះថ្នាក់តាមផ្លូវជាតិលេខ២ជិតស្ពានបាក់ប៉ុស្តិ៍លេខ ៥ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីខាងលើនេះមហាជនសង្ឃឹមថា លោកស្រី គឹម ញឹប អភិបាលខណ្ឌ ដង្កោ មេត្តាជួយគិតគូ ដោះស្រាយទុក្ខលំបាក របស់បងប្អូនអ្នកដំណើរ និងពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខាងលើនេះផង។

ការធ្វើឲ្យប្រសើរឡើងចំពោះស្ថានភាពផ្លូវដែលបង្កគ្រោះ ថ្នាក់ញឹកញាប់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមម៉ូតូនោះមិនចំណាយប្រាក់ច្រើនដូចការជួសជុលផ្លូវថ្មីនោះឡើយ។ គ្រាន់តែអាជ្ញាធរតម្រូវឲ្យរថយន្តដឹកខ្សាច់គ្របឲ្យបានត្រឹមត្រូវនិងសំអាតផ្លូវដែលរអិលនោះឲ្យបានស្អាតបាតគឺជាការស្រេច។

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសដល់ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិត ដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពលរដ្ឋ។ 

សម្តេចតេជោបញ្ជាក់ថា ការបង្កើនអាសន:ខេត្ត ក្រុង ស្រុក មិនមែនឲ្យអស់លោក មកអង្គុយលេងអុកទេ គឺមានការងារ ជាច្រើនរង់ចាំអស់លោកធ្វើ។ 

ដោយសារភាពអសកម្ម មិន បានមើលថែទាំផ្លូវ មិនឲ្យបានល្អ និងមិនមានការទទួលខុស ទើបសម្តេចបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅ កាលពីពេលថ្មីៗនេះ។ 

សម្តេចតេជោ បានក្រើនរំលឹក ដល់មន្ត្រី ចៅហ្វាយខណ្ឌ និងប្រធានមន្ទីរសាធារណការ គ្រប់រាជធានី-ខេត្ត ចុះពិនិត្យមើលផ្លូវផង កុំមើលតែលើពេក។

ករណីខាងលើនេះគឺដោយសារតែការមិនព្រមដឹងឮរបស់ថ្នាក់ដឹកនាំខណ្ឌក្នុងចំនួនច្រើនប៉ុន្តែមិនទទួល ខុសត្រូវ។ ដូច្នេះនៅគ្រាដែលខណ្ឌដង្កោមមិនទទួល ខុសត្រូវគេសង្ឃឹមថារដ្ឋបាលរាជធានីភ្នំពេញនិងជួយសម្រួលរឿងនេះផង៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *