(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ច្រើននៅលើបណ្ដាញសង្គម ហ្វេសប៊ុកនិងដោយមិនចំណាយប្រាក់ក្នុងការធ្វើ ឲ្យប្រសើរឡើងចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពនោះអាជ្ញាធរខណ្ឌដង្កោ បានជាប្រមូលដីខ្សាច់ដែលជ្រុះនៅលើផ្លូវបង្កឲ្យអ្នកជិះម៉ូតូគ្រោះ ថ្នាក់នោះហើយ។ ជាងនេះទៅទៀតរថយន្តដឹកខ្សាច់ដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរក៏បានណែនាំនិងអប់រំជាមួយគ្នានោះដែរ។
សូមបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានយកផ្សាយបន្ត ព័ត៌មាន ខ្លះៗ ដែលលោករដ្ឋមន្ត្រីទទួលបានពីគេហទំព័រព័ត៌មានថ្មីស្តីពីស្ថានភាពផ្លូវដ៏គ្រោះថ្នាក់តាមផ្លូវជាតិលេខ២ជិតស្ពានបាក់ប៉ុស្តិ៍លេខ ៥ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការធ្វើឲ្យប្រសើរឡើងចំពោះស្ថានភាពផ្លូវដែលបង្កគ្រោះ ថ្នាក់ញឹកញាប់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមម៉ូតូនោះមិនចំណាយប្រាក់ច្រើនដូចការជួសជុលផ្លូវថ្មីនោះឡើយ។ គ្រាន់តែអាជ្ញាធរតម្រូវឲ្យរថយន្តដឹកខ្សាច់គ្របឲ្យបានត្រឹមត្រូវនិងសំអាតផ្លូវដែលរអិលនោះឲ្យបានស្អាតបាតគឺជាការស្រេច។ មានន័យថាគ្រាន់តែចំណាយស្មារតីគំនិតចំណេះដឹងនិងការទទួលខុសត្រូវប៉ុណ្ណោះគឺបានផ្លូវស្អាតល្អដែលអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនមានគ្រោះថ្នាក់។
គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសដល់ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិត ដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពលរដ្ឋ។
សម្តេចតេជោបញ្ជាក់ថា ការបង្កើនអាសន:ខេត្ត ក្រុង ស្រុក មិនមែនឲ្យអស់លោក មកអង្គុយលេងអុកទេ គឺមានការងារ ជាច្រើនរង់ចាំអស់លោកធ្វើ។
ដោយសារភាពអសកម្ម មិន បានមើលថែទាំផ្លូវ មិនឲ្យបានល្អ និងមិនមានការទទួលខុស ទើបសម្តេចបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅ កាលពីពេលថ្មីៗនេះ។
សម្តេចតេជោ បានក្រើនរំលឹក ដល់មន្ត្រី ចៅហ្វាយខណ្ឌ និងប្រធានមន្ទីរសាធារណការ គ្រប់រាជធានី-ខេត្ត ចុះពិនិត្យមើលផ្លូវផង កុំមើលតែលើពេក៕ដោយ៖ សិរី នាគ