(ពោធិ៍សាត់)៖ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន៤រូប នឹងត្រូវធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ឆាប់ៗខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នេះបើតាមលិខិត របស់ក្រសួងមហាផ្ទៃ ជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លេខ២៣៦ សជណ/អរប ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទាំង៤រូប ដែលត្រូវប្រកាសនោះ រួមមាន៖
១-លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
២-លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
៣-លោក ហៀម ឃួន អតីតអភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាអតីតអនុប្រធាននាយកដ្ឋាន ក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
៤-លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា សមាសភាពគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបន្ថែម ចំនួន៤រូបទៀត គឺសរុបចំនួន១១រូបហើយ រួមមាន ៖
១- ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់
២- ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត
៣- លោក សាយ សុជាតិ អភិបាលរង នៃគណៈអភិបាលខេត្ត
៤- លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត
៥- លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត
៦- លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត
៧- លោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្ត
៨- លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)
៩- លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)
១០- លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)។
១១- លោក រុន សារី អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)៕