Breaking News

ឃាត់ខ្លួនជនសង្ស័យ ១នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ ជនសង្ស័យ ១នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក កៀនស្វាយធ្វើការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។កាលពីវេលាម៉ោង ២០និង១០នាទី យប់ថ្ងៃទី ២៨កញ្ញា២០២២ នៅ ចំណុច ភូមិរទាំងត្បូង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យៈ ឈ្មោះហេង សំអន ហៅក្រុច ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបរមានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម)(ឃាត់ខ្លួន)។

យោងតាមរបាយការណ៍សមត្ថកិច្ចនៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើត ហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចយើងថា៖មានសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចមុខផ្ទះរបស់ឈ្មោះហេង សំអន ហៅក្រុច ភេទប្រុសមានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល ក្រោយពីទទួលបានពត៍មានបានភ្លាម

កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំសហការណ៍ជាមួយកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចធ្វើការដកហូតបានថ្នាំញៀនចំនួន២៩កញ្ចប់(ធំ០៤ តូច២៥)ដែលជនសង្ស័យទុកនៅថតទូរដាក់ខោអាវក្រោយឆែកឆេររួច បាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហេង សំអន ហៅក្រុច បានសារភាពថា៖ថ្នាំញៀនចំនួន២៩កញ្ចប់(ធំ០៤តូច២៥)ខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទៅទិញពីឈ្មោះប៊ី (មិនស្គាល់ត្រកូល)ភេទប្រុសអាយុប្រហែល៣៥ឆ្នាំជនជាតិខ្មែរ នៅម្តុំសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ ចំនួន០១កញ្ចប់ធំ តំលៃ១៤០០០០០(មួយលានសែសិបមុឺនរៀល)ហើយបានយកមកវិចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។

ក្រោយពីសួរនាំរួច ជនសង្ស័យរួមហ្នឹងវត្ថុតាងបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

 

About srn tv

Check Also

គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ! គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ខណៈ​គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩៩,៦០%ហើយដែរ

Leave a Reply

Your email address will not be published. Required fields are marked *