Breaking News

ប្រធានាធិបតីពូទីន បានស្នើឲ្យកែកំហុសឆ្គង ក្នុងការជ្រើសរើសកងទ័ព

ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីកំហុសឆ្គង​ក្នុងការជ្រើសរើសកងទ័ពថ្មី​  ដោយការជ្រើសរើសអំពាវនាវឲ្យចូលបម្រើកងទ័ពខុសមនុស្ស ។ ដូច្នេះថ្នាក់ក្រោមត្រូវតែកែទម្រង់ក្នុងការជ្រើសរើសទាហានថ្មី បញ្ចៀសការប្រតិកម្មរបស់ពលរដ្ឋ។

សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «កំហុសទាំងអស់» ដែលកើតមានឡើងនៅក្នុងការកែនទ័ព ដើម្បីពង្រឹងប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវតែកែតម្រូវ ដែលនេះជាការទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់លោកថា «ការកែនទ័ពមួយផ្នែក» ដែលលោកផ្ទាល់ បានប្រកាសកាលពីសប្តាហ៍មុន មិនដំណើរការដោយរលូននោះទេ។

ក្រោយការប្រកាសកែនទ័ពរបស់លោក ពូទីន នាពេលថ្មីៗនេះបាននាំឲ្យមានការមិនពេញចិត្តជាសាធារណៈពីមន្ត្រី និងប្រជាពលរដ្ឋរុស្ស៉ីទូទៅ ហើយ បុរសៗរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេស។

លោក ពូទីន បានថ្លែងថា «ក្នុងកំឡុងពេលនៃការកែនទ័ពនេះមានសំណួរជាច្រើនកំពុងត្រូវបាន ចោទសួរ ហើយកំហុសទាំងអស់ត្រូវតែកែតម្រូវ និងការពារមិនឲ្យកើតមានកំហុសជាថ្មីទៀតនាពេលអនាគត។ ជាឧទាហរណ៍, ខ្ញុំកំពុងគិតថានឹង លើកលែងចំពោះឪពុកដែលមានកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ ឬអ្នកដែលមានអាយុចាស់ជរាទៅហើយ»

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *