Breaking News

លោកជំទាវអភិបាលខេត្តប៉ៃលិន លើកទឹកចិត្តឱ្យស្រ្តីរងគ្រោះគ្រប់រូប មានភាពរឹងមាំ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ


ខេត្តប៉ៃលិន ៖ បើយោងតាមអាខោនហ្វេសប៊ុករបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន បានចាត់តាំងលោកស្រី ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយយចំនួន ជូនដល់ស្ត្រីជនរងគ្រោះ ដែលត្រូវប្តីប្រើអំពើហិង្សាលើខ្លួន ឈ្មោះ បាត សាវេត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា «នាងខ្ញុំសូមជំរាបបងប្អូន ជ្រាបថា ករណីអំពើហិង្សានៅក្នុងគ្រួសារប្អូនស្រី បានកើតឡើងនៅវេលាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ ជនប្រ ព្រឹត្តបានរត់គេចខ្លួនទាំងយប់ លុះព្រឹកថ្ងៃទី២៩ ខែមេសា វេលាម៉ោង៩ព្រឹក ទើបប្អូនស្រីជាជនរងគ្រោះមកដាក់ពាក្សបណ្តឹងនៅអធិការស្រុកសាលាក្រៅ ។ ក្រោយពេលទទួលពាក្សបណ្តឹងសម្ថកិច្ចបានចាត់ចែងកសាងសំណុំរឿងសុំដីការអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីតាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។ មកដល់រសៀលនេះ សម្ថកិច្ចបានខិតខំតាមប្រមាញ់រកចាប់ខ្លួន ជនល្មើសបានហើយ ។ នាងខ្ញុំសូមបដិសេធព័ត៌មានសង្គមមួយចំនួន បានបង្ហោះ ចោទប្រកាន់សមត្ថកិច្ច មិនបានចាត់ការលើពាក្យបណ្តឹងមួយនេះ ជារឿងភ័ន្តច្រឡំ ព្រោះករណីប្រព្រឹត្តនេះ មិនមែនជាករណីជាក់ ស្តែងភ្លាមៗ នោះទេ ។

ដូច្នេះ ក្នុងការអនុវត្តតាមនីតិវិធីច្បាប់ សមត្ថកិច្ច ត្រូវប្រើពេលវេលាកសាងសំណុំរឿង ដើម្បីសុំដីកាតាមចាប់ខ្លួនជនល្មើសដែលបានរត់គេច ។ សូមស្រ្តីគ្រប់រូបរឹងមាំឡើង ភាពរឹងមាំរបស់យើងដែលជាស្រ្តីនោះ អំពើហិង្សាមកលើរាងកាយយើង នឹងកាត់បន្ថយជាមិនខាន ។ នាងខ្ញុំ សូមអរគុណ និងសូមលើកទឹកចិត្តដល់កំលាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ។

សូមបញ្ជាក់ថា ៖ បុរសជាប្តី មាន ឈ្មោះ អៀន អំ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និង ជាសន្តិសុខយាមនាពេលយប់ ។ ចំណែកស្រ្តីរងគ្រោះ ជាប្រពន្ធ មានឈ្មោះ បាត់ សាវេត អាយុ២៩ឆ្នាំ ជាមេផ្ទះ មានកូន៣នាក់ ក្នុងបន្ទុក កូនប្រុសច្បង១ ស្រី២នាក់ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *