Breaking News

បង្ក្រាបបានប៉ុន្មានថ្ងៃ! ម្ចាស់សង្វៀនបញ្ជល់មាន់ស្ថិតនៅចំណុតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣ បើកលេងល្បែងក្នុងបន្ទាយយ៉ាងសប្បាយ មិនខ្វល់និងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន?

ខេត្តកំពង់ស្ពឺ ៖ មួយរយៈពេលកន្លងមកថ្មីៗនេះទោះបីមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចថ្នាក់ខេត្តកំពង់ស្ពឺសហការជាមួយនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបនិងដកហូតបានវត្ថុតាងជាច្រើនដូចជា ក្រដាស់កត់កន្ទុយលេខឆ្នោតវៀតណាមក្រដាស់ស៊ីសងអាប៉ោងយូគីនិងកៅអីអង្គុយចាំភ្នាល់មាន់និងក្រដាស់សំគាល់មាន់ ខៀវ ឬ ក្រហម ជាដើម។

នេះបើតាមប្រភពព័ត៌មានក៌ដូចជាប្រជាពលរដ្ឋរស់នៅជិតតំបន់នោះបានអោយដឹងថាពិតជាមិនធម្មតាមែនកន្លែងសង្វៀនបញ្ជល់មាន់ដែល នៅចំណុច តំបន់អភិវឌ្ឍន៍យោធភូមិភាគទី3 ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺចំណុចក្នុងបន្ទាយទាហាន បើកលេងយ៉ាងសប្បាយគឃ្លើន ផ្គើនទៅនិងអនុសាសន៍របស់សម្ដេចនិងបម្រាមរបស់រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ដោយជ្រកក្រោមលេសក្នុងបរិវេណបន្ទាយទាហ៊ានអ្នកគ្មានភារកិច្ចហាមចេញចូល ក្នុងនោះផងដែរគេសង្កេតឃើញថាមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងចេញចូលដោយសេរីដោយរថយន្តទាំងនោះសុទ្ទតែមានស្លាកលេខធម្មតាពុំឃើញមានវត្តមានស្លាកលេខខេមរៈភូមិន្ទនោះឡើយ

ហើយក៌មានបទបញ្ជាពីរមេយោធភូមិភាគទី3ឲ្យនាក់យាមចាំបើកទ្វាឲ្យមើលឲ្យបានច្បាស់លាស់មុននិងបើកទ្វា ថា នណាគ្នាគេ នណាគ្នាយើងចាំឲ្យចូលទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ។

យោងតាមប្រភពព័ត៌មានទីតាំងបញ្ជល់មាន់និងអាប៉ោង យូគី កន្ទុយលេខខាងលើនេះអាចបើកលេងបានយ៉ាងរលូននេះត្រឹមសមត្ថកិច្ចល្មមៗមិនអាចទៅក្បែកន្លែងនោះបាននោះទេ?ព្រោះម្ចាស់ទីតាំងសង្វៀនជល់មាន់ខាងលើគឺមានខ្នងធំៗណាស់ហើយមានមិត្តភ័ក្កមានបុណ្យស័ក្កធំៗចាំជួយជ្រោងជ្រែងចាំជួយពន្លត់រឿងផងដែរទន្ទឹមនោះមានប្រភពបែកធ្លាយមកថា ត្រឹមអ្នកការសែតឲ្យវាជំតិតក្តិតផ្សាយទៀតក៌គាត់មិនខ្វល់ខ្វាយដែរ កក្តារសំខាន់គេសង្កេតឃើញមានមនុស្សចេញចូលនិងរថយន្តសេរីទំនើបនោះភាគច្រើនគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចូលលេងយ៉ាងសេរីក្នុងបន្ទាយទាហាន តំបន់អភិវឌ្ឍន៍យោធភូមិភាគទី 3នេះតែម្តងហើយក៌មិនមានការខ្លាចញញើតទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននោះដែរ។ 

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយ ផ្សាយតែព័ត៌មានណាដែលពិតដូចជាកន្លែងបន្ទាយទាហាន តំបន់អភិវឌ្ឍន៍យោធភូមិភាគទី 3នេះជាដើម។

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺវារុះដ៏កាចសាហាវ កូវីត19 ដោយឲ្យប្រជាពលរដ្ឋ អនុវត្តនូវវិធានការ 3ការពារ 3កុំ ចៀសវាងការឆ្លងរីករាលដាល ពិសេសគឺការប្រមូលផ្ដុំគ្នា និង បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ ដូចជាសង្វៀនជល់មាន់ នឹងអ៊ិនធើណេតឲ្យអស់ តែទោះយ៉ាងណានៅតែឃើញមានបន្តបើក ទីតាំងល្បែងបញ្ជល់មាន់ ពិសេសទីតាំងស្ថិតក្នុងបន្ទាយទាហាន តំបន់អភិវឌ្ឍន៍យោធភូមិភាគទី3ផ្ទាល់តែម្ដង ដោយផ្ទុយនឹងគោលការណ៍រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។

អង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយខាងលើនេះគឺជាសេចក្តីរាយការណ៌មួយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តបានដឹងនិងជ្រាបជាព័ត៌មានជាពិសេសឯកឧត្តមបណ្ឌិតវុីសំណាងអភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ និង លោកជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏ដូចជាលោកសមសារមួនស្នងការខេត្តកំពង់ស្ពឺលោកបានជ្រាបជាព័ត៌មានហើយមេត្តាចាត់កំលាំងឬដាក់ភ្នាក់ងារសម្ងាត់ចុះមកត្រួតពិនិត្យចំពោះទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះផងទាន!

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺវារុះដ៏កាចសាហាវ កូវីត19 ដោយឲ្យប្រជាពលរដ្ឋ អនុវត្តនូវវិធានការ 3ការពារ 3កុំ ចៀសវាងការឆ្លងរីករាលដាល ពិសេសគឺការប្រមូលផ្ដុំគ្នាទីតាំងខាងលើនេះនិងជាតម្រុយឲ្យសមត្ថកិច្ចក្នុងខេត្តចុះធ្វើការទប់ស្កាត់ទាន់ពេលវេលាផងដែរ៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *