Breaking News

សកម្មភាពដឹកជញ្ចូន ប្រមូលទិញឈើកក្រើកវិញហើយ នៅជួរភ្នំឱរ៉ាល់ និងតំបន់ជួរភ្នំក្រវាញមេខ្លោងគឺ ឈ្មោះ កោះ សំភី ហៅ ហ៊ំ ហយ ?

ខេត្តពោធិ៍សាត់៖ សកម្មភាពកាប់បំផ្លាញព្រៃឈេី ប្រមូលទិញ ដឹកជញ្ចូនបានកក្រេីកឡេីងវិញហើយ នៅជួរភ្នំឳរ៉ាល់ និងជួរភ្នំក្រវាញ ដែលត្រូវគេដឹងយ៉ាងច្បាស់ថា មេខ្លោងឈ្មួញឈេីដ៏ធំជាងគេគឺឈ្មោះ កោះ សំភី (ហៅ ហ៊ំ ហយ) អតីតក៏ជាមេខ្លោងដ៏ធំរកស៊ីនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកចែកចាយក្នុងស្រុក និងដឹកទៅវៀតណាមផងដែរ។ នេះបេីតាមការបញ្ចាក់ឲ្យដឹង ពីប្រជាពលរដ្ឋនៅតំបន់នោះនិងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រផ្សារបំណក់ ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងសមត្ថកិច្ច មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងទីរួមស្រុកក្រគរ។

ប្រភពបានរាយការណ៍មកថា , មេខ្លោងប្រព្រឹត្តបទល្មេីសដឹកជញ្ជូន ប្រមូលទិញឈើ ឈ្មោះ កោះ សំភី (ហៅ ហ៊ំ ហយ) គឺប្រមូលទិញឈេីចម្រុះគ្រប់ប្រភេទដូចជា ៖ ឈេីក្រហម (ឈេីអារ) , ឈេីម្រិញ ,ឈេីរីជកុល (ប្រភេទឈេីក្រៅលំដាប់) ,ឈេីធ្នុង ,ឈេីឈ្លីក ,ឈើធ្នង់។

ដោយសារតែអំពេីពុករលួយកេីតឡេីងជាលក្ខណៈប្រព័ន្ធបែបនេះហេីយ ទេីបការដឹកជញ្ចូនឈេីល្មេីសច្បាប់ របស់ឈ្មួញឈ្មោះ កោះ សំភី (ហៅ ហ៊ំ ហយ) គ្មានការបង្ក្រាបពីសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រេីនស្ថាប័ន ដដឹកជញ្ចូនយ៉ាងរលូនមកទល់បច្ចុប្បន្ន។

តាមប្រភពដដែលបានបន្តថា ជារៀងរាល់យប់ លោក កោះ សំភី ហៅហ៊ំ ហយ កំពុងតែធ្វើសកម្មភាព កាប់ដឹកជញ្ជូនឈើចេញ ពីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ជួរភ្នំក្រវាញ តាមប្រភេទរថយន្តបង្កុង និងរថយន្តកែច្នៃ ជាច្រើនគ្រឿង យកមកស្តុកទុក នៅឃ្លាំងរបស់ខ្លួន នៅចំណុច ភូមិក្បាលទាហាន និង ចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដើម្បីលើកស្ទូចដាក់រថយន្តធុនធំជាច្រើនគ្រឿង យកទៅលក់បន្តក្រៅប្រទេស មិនដែលខាននោះទេ មិនតែប៉ុណ្ណោះលោក កោះ សំភី (ហៅ ហ៊ំ ហយ) បានបិទឈ្មួញតូចធំទាំងអស់ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនឱ្យកាប់ដឹកជញ្ជូនឈើបានដូចមុននោះទេ បើចង់ដឹកត្រូវចូលជ្រក ជាមួយលោក ហើយទុកការងារលើលោក កោះ សំភី (ហៅហ៊ំ ហយ) រូបនេះ ជាអ្នករត់ការ ទាំងស្រុង ទើបអាចដឹកបាន បើមិនធ្វើតាមលោកទេលោកនិងបញ្ជាអោយសមត្ថកិច្ចជំនាញ បង្ក្រាបភ្លាមៗ។

ពាក់ព័ន្ធនិងការកាប់ដឹកជញ្ជូនឈើខាងលើនេះជាមួយនិងក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃ ទី២២ខែសីហាឆ្នាំ២០២១នេះលោកគឹម សុខពេជ្រ នាយរងដែនជំរកសត្វព្រៃជួរភ្នំឱរ៉ាល់អង្គភាពយើងមិនអាចសុំការបំភ្លឺបានតាមប្រព័ន្ធតេឡេក្រាមដោយលោកចូលមើលហើយតែមិនឆ្លើយតប។ ដោយឡែកលោកឧត្តមសេនីយ៍ត្រ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់យ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាមថា សូមអរគុណ អោយតែមានបទល្មើសយើងនិងបង្ក្រាប៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *