Breaking News

Update៖ លោកគឹម សុខពេជ្រ ប្រធានដែនជំរកសត្វព្រៃជួរភ្នំឱរ៉ាល់និងភ្នំក្រវាញបានអះអាងថារូបភាពរថយន្តដឹកឈើនិងម៉ាស៊ីជ្រៀកឈើទាំងនេះគឺជារូបចាស់ដែលកម្លាំងរបស់លោកធ្លាប់បង្ក្រាបកន្លងមក

 

ខេត្តពោធិ៍សាត់៖ លោកគឹម សុខពេជ្រ ប្រធានដែនជំរកសត្វព្រៃជួរភ្នំឱរ៉ាល់និងភ្នំក្រវាញបានអះអាងប្រាប់ក្រុមសារព័ត៌មាន នៅរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះថា រូបភាពរថយន្តដឹកឈើនិងម៉ាស៊ីជ្រៀកឈើទាំងនេះគឺជារូបចាស់ដែលកម្លាំងរបស់លោកធ្លាប់បង្ក្រាបកន្លងមកហើយវត្ថុតាងទាំងនោះគឺទុកនៅស្នាក់ការស្រាប់។បាទបងសូមអរគុណដែលបានផ្តាល់ព័ត៌មានមកខាងខ្ញុំហើយបើសិនជាមានបទល្មើសទាំងនេះមែនសូមបងជួយសហការជាមួយកម្លាំងខាងខ្ញុំៗនិងចុះបង្ក្រាបពីព្រោះកម្លាំងខ្ញុំចេញល្បាតទាំងយប់ទាំងថ្ងៃមិនដែលឃើញមានបទល្មើសទាំងនេះទេ។លោកបន្តទៀតថារូបភាពទាំងនេះគឺជារូបចាស់ហើយកម្លាំងរបស់លោកបានបង្ក្រាបកន្លងមកទុកនៅស្នាក់ការស្រាប់។ ចំពោះព័ត៌មានថារាល់ថ្ងៃគេតែងតែឃើញលោកកោះ សំភី (ហៅហ៊ំ ហយ) បានប្រមូលទិញឈើដឹកចូលស្តប់នៅក្នុងឃ្លាំងនោះលោកថាសុំទីតាំងនិងរូបភាពអោយច្បាស់លោកនិងចុះបង្ក្រាបតាមនីតិវិធី។

សូមបញ្ជាក់ថានៅពេលថ្មីៗនេះគឺមានសកម្មភាពកាប់បំផ្លាញព្រៃឈេី ប្រមូលទិញ ដឹកជញ្ចូនបានកក្រេីកឡេីងវិញហើយ នៅជួរភ្នំឳរ៉ាល់ និងជួរភ្នំក្រវាញ ដែលត្រូវគេដឹងយ៉ាងច្បាស់ថា មេខ្លោងឈ្មួញឈេីដ៏ធំជាងគេគឺឈ្មោះ កោះ សំភី (ហៅ ហ៊ំ ហយ)

អតីតក៏ជាមេខ្លោងដ៏ធំរកស៊ីនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកចែកចាយក្នុងស្រុក និងដឹកទៅវៀតណាមផងដែរ។ នេះបេីតាមការបញ្ចាក់ឲ្យដឹង ពីប្រជាពលរដ្ឋនៅតំបន់នោះនិងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រផ្សារបំណក់ ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងសមត្ថកិច្ច មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងទីរួមស្រុកក្រគរ។

ប្រភពបានរាយការណ៍មកថា , មេខ្លោងប្រព្រឹត្តបទល្មេីសដឹកជញ្ជូន ប្រមូលទិញឈើ ឈ្មោះ កោះ សំភី (ហៅ ហ៊ំ ហយ) គឺប្រមូលទិញឈេីចម្រុះគ្រប់ប្រភេទដូចជា ៖ ឈេីក្រហម (ឈេីអារ) , ឈេីម្រិញ ,ឈេីរីជកុល (ប្រភេទឈេីក្រៅលំដាប់) ,ឈេីធ្នុង ,ឈេីឈ្លីក ,ឈើធ្នង់។

ដោយសារតែអំពេីពុករលួយកេីតឡេីងជាលក្ខណៈប្រព័ន្ធបែបនេះហេីយ ទេីបការដឹកជញ្ចូនឈេីល្មេីសច្បាប់ របស់ឈ្មួញឈ្មោះ កោះ សំភី (ហៅ ហ៊ំ ហយ)   គ្មានការបង្ក្រាបពីសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រេីនស្ថាប័ន ដដឹកជញ្ចូនយ៉ាងរលូនមកទល់បច្ចុប្បន្ន។

តាមប្រភពដដែលបានបន្តថា ជារៀងរាល់យប់ លោក កោះ សំភី ហៅហ៊ំ ហយ កំពុងតែធ្វើសកម្មភាព កាប់ដឹកជញ្ជូនឈើចេញ ពីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ជួរភ្នំក្រវាញ តាមប្រភេទរថយន្តបង្កុង និងរថយន្តកែច្នៃ ជាច្រើនគ្រឿង យកមកស្តុកទុក នៅឃ្លាំងរបស់ខ្លួន នៅចំណុច ភូមិក្បាលទាហាន និង ចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដើម្បីលើកស្ទូចដាក់រថយន្តធុនធំជាច្រើនគ្រឿង យកទៅលក់បន្តក្រៅប្រទេស មិនដែលខាននោះទេ មិនតែប៉ុណ្ណោះលោក កោះ សំភី (ហៅ ហ៊ំ ហយ) បានបិទឈ្មួញតូចធំទាំងអស់  នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនឱ្យកាប់ដឹកជញ្ជូនឈើបានដូចមុននោះទេ បើចង់ដឹកត្រូវចូលជ្រក ជាមួយលោក ហើយទុកការងារលើលោក កោះ សំភី (ហៅហ៊ំ ហយ) រូបនេះ ជាអ្នករត់ការ ទាំងស្រុង ទើបអាចដឹកបាន បើមិនធ្វើតាមលោកទេលោកនិងបញ្ជាអោយសមត្ថកិច្ចជំនាញ បង្ក្រាបភ្លាមៗ។

ពាក់ព័ន្ធនិងការកាប់ដឹកជញ្ជូនឈើខាងលើនេះនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះលោកគឹម សុខពេជ្រ ប្រធានដែនជំរកសត្វព្រៃជួរភ្នំឱរ៉ាល់និងភ្នំក្រវាញបានអោយក្រុមអ្នកសារព័ត៌មានយើងដឹងតាមប្រព័ន្ធតេឡេក្រាមថា៖ បាទបងសូមអរគុណដែលបានផ្តាល់ព័ត៌មានមកខាងខ្ញុំហើយបើសិនជាមានបទល្មើសទាំងនេះមែនសូមបងជួយសហការជាមួយកម្លាំងខាងខ្ញុំៗនិងចុះបង្ក្រាបពីព្រោះកម្លាំងខ្ញុំចេញល្បាតទាំងយប់ទាំងថ្ងៃមិនដែលឃើញមានបទល្មើសទាំងនេះទេ។

លោកបន្តទៀតថារូបភាពទាំងនេះគឺជារូបចាស់ហើយកម្លាំងរបស់លោកបានបង្ក្រាបកន្លងមកទុកនៅស្នាក់ការស្រាប់។ ចំពោះព័ត៌មានថារាល់ថ្ងៃគេតែងតែឃើញលោកកោះ សំភី (ហៅហ៊ំ ហយ) បានប្រមូលទិញឈើដឹកចូលស្តប់នៅក្នុងឃ្លាំងនោះលោកថាសុំទីតាំងនិងរូបភាពអោយច្បាស់លោកនិងចុះបង្ក្រាបតាមនីតិវិធី។

ដោយឡែកលោកឧត្តមសេនីយ៍ត្រ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់យ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាមថា សូមអរគុណ អោយតែមានបទល្មើសយើងនិងបង្ក្រាប៕ SRN 

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *