Breaking News

ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណីឆបោក​ និងរំលោភលើ ទំនុបចិត្ត​ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនមកតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក​ និងរំលោភលើទំនុកចិត្ត​ ។

    ជនសង្ស័យខាងលេីមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឃាត់ខ្លួនកាលពីថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ ។ ដោយឡែកបណ្ដឹងជនរងគ្រោះឈ្មោះ​ ឱ​ សុីថា​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ អាស័យដ្ឋានផ្ទះលេខ៣៧​ ផ្លូវ២០១០​ ភូមិច្រេស​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ និងឈ្មោះ​ រ៉េត​ ជីវ័ន្ត​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ អាស័យដ្ឋាន​ ភូមិខ្នាចរមាស​ ឃុំបឹងខ្នារ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ។ 

      ជនសង្ស័យខាងលេីនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទឆបោក​ និងរំលោភលើទំនុកចិត្តដោយអភិបាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឩសភា និងខែមិថុនា ឆ្នាំ២០២០។

    បេីតាមប្រភពពីជនរងគ្រោះដេីមបណ្ដឹងបានបង្ហេីបប្រាប់ថា​ ជនសង្ស័យឈ្មោះ​ គង់​ ប៊ុនណាត​ កំពុងតែរត់ការដោះលែងឲ្យមានសេរីភាព​ និងអាងខ្នងអ្នកមានអំណាចនៅពីក្រោយជាពិសេសមានអ្នកធំចាំជួយអន្តរាគមន៍ទើបជននេះមិនគោរពច្បាប់សោះដើរបោកប្រាស់លុយគេឯងដែលជាកំលាំងញើសឈាមរបស់គេ ។ ជាមួយគ្នានោះមហាជនរង់ចាំមេីលថា​ ជនសង្ស័យខាងលេីនេះត្រូវបានជាប់ឃុំ​ ឬមានសេរីភាពឡេីងវិញ​ ខណៈជនរងគ្រោះដែលជាដេីមបណ្ដឹងនៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡេីយ​ ៕ដោយ​ ៖​ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *