Breaking News

ប្រជុំផ្សព្វផ្សាយដល់មន្រ្តីតាមបណ្តាអធិការដ្ឋានខណ្ឌទាំង១៤ ដើម្បីជំរុញប្រជាពលរដ្ឋគ្រប់អាយុនិងអ្នកប្រើប្រាស់អត្តសញ្ញាណកម្មជិតអស់និងអស់សុពលភាពមកបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើងវិញ

ភ្នំពេញ ៖ ផែនការងារអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមគោលការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងទិសដៅការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ជាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយដល់មន្រ្តីជំនាញការងារអត្តសញ្ញាណកម្មនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីការិយាមល័យជំនាញទាំងពីរ ចំណុះផែនការងារអត្តសញ្ញាណកម្ម  រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សផ្សាយជំរុញប្រជាពពលរដ្ឋទាំងពីរភេទគ្រប់អាយុ១៥ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជិតអស់សុពលភាពនិងអស់សុពលភាព មកបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើងវិញដើម្បីយកប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ផ្សេងៗគឺសំដៅកាត់បន្ថយការកកស្ទះ ក្នុងការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យទាន់ពេលវេលា។

 

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងមានការចូលរួមពីលោកឧត្តម សេនីយ៍ទោ លូ រ៉ាបូ ស្នងការរងទទួលជំនួយដឹកនាំការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ឯក កៅ សុណ្ណារ៉ា ស្នងការរងទទួលជំនួយដឹកនាំការិយាល័យគ្រប់គ្រងការស្នាក់នៅ  លោកនាយ-នាយរងការិយាល័យជំនាញទាំងពីរ លោកលោកស្រីអធិការរង-លោកលោកស្រីនាយផ្នែកទទួលការងារអត្តសញ្ញាណកម្ម តាមបណ្តាអធិការនគរបាលរដ្ឋបាលខណ្ឌទាំង១៤។

 ក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ទឹម ចាន់ណារិទ្ធ នាយការិយាល័យ អត្តសញ្ញាណកម្មសញ្ជាតិខ្មែរ បានលើកឡើងថា៖ការផ្តល់ជូនចំពោះប្រជាពលរដ្ឋសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងពីរភេទ គ្រប់អាយុ១៥ឆ្នាំឡើងទៅគឺភ្ជាប់ជាមួយដូចជាៈសៀវភៅស្នាក់នៅ,សៀវភៅគ្រួសារ និងសេចក្តីចម្លងបញ្ជាក់កំណើត ចំណែកការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋទាំងពីរភេទដែលកាន់កាប់ប្រើប្រាស់ជិតអស់សុពលភាពនិងអស់សុពលភាព គឺតម្រូវភ្ជាប់ជា មួយសៀវភៅគ្រួសារ សៀវភៅស្នាក់នៅសេចក្តីចម្លង សំបុត្រកំណើត និង អត្តសញ្ញាណប័ណ្ណ ជិតអស់សុពលភាព រឺអស់សុពលភាព។ ដោយឡែកចំពោះការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិតអស់សុពលភាពរឬអស់សុពលភាពគឺមុនរយៈពេល៩០ថ្ងៃឬតិចជាង ត្រូវមកស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើង វិញ មន្រ្តីនិងបំពេញបែបបទផ្តល់ជូន ហើយក្រោយរយៈពេលតែ៣០ថ្ងៃគឺនឹងទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយកទៅប្រើប្រាស់ ឱ្យស្របតាមនីតិវិធី ហើយការផ្តល់ជូននេះមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

 លោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយា ល័យគ្រប់គ្រងការស្នាក់នៅ បានលើកឡើង ផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំលេខ ០១៥ ស.ណ.ន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត សម្រាប់មន្រ្តីជំនាញការងារអត្តសញ្ញាណកម្មនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅអនុវត្តឱ្យស្របតាមនីតិវិធី។

  លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មក៏បាន លើកឡើងថា៖គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងជំរុញការអនុវត្ត ការផ្តល់សេវាអត្តសញ្ញាណកម្ម សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធខ្ពស់។ជាពិសេសគឺកិច្ចការងារផ្តល់សេវាអត្តសញ្ញាណកម្មនេះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានតែងតែរំលឹក ណែនាំជាប្រចាំរៀងរាល់កិច្ចប្រជុំនានារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំរុញដល់មន្រ្តីជំនាញអត្តសញ្ញាណកម្មនៅតាមមូលដ្ឋានត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យលឿនឆាប់រហ័ស ហើយកាន់តែពិសេសជាងនេះ ក្រោយទទួលបានធ្វើរួចហើយរាល់ឯកសារអត្តសញ្ញាណកម្ម ត្រូវយកឯកសារទាំងនោះផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ 

សូមបញ្ជាក់ថា៖ក្នុងកិច្ចប្រជុំនេះផងដែរលោកអធិការរងតាមបណ្តាខណ្ឌមួយចំនួនក៏បានចោទជាសំណួរយ៉ាងផុសផុលពីនីតិវិធីមួយចំនួនដែលមិនទាន់យល់ច្បាស់លើការងារអត្តសញ្ញាណកម្ម និងទទួលបានការឆ្លើយ តបពីលោកឧត្តសេនីយ៍ ស្នងការរងទទួលផែន និងលោកនាយការិយាល័យជំនាញទាំងពីរ ដើម្បីឱ្យការផ្តល់សេវាអត្តសញ្ញាណកម្មឱ្យសមស្របតាមនីតិវិធី និងមានប្រសិទ្ធភាព៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *