Breaking News

ក្រុមគ្រូពេទ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តចុះពិនិត្យសុខភាពនិងព្យាបាលជំងឺជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងផ្តល់ឱសថមួយចំនួន

ភ្នំពេញ៖ ក្រុមគ្រូពេទ្យការិយាល័យនគរបាលសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តចុះពិនិត្យសុខភាពនិងព្យាបាលជំងឺជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌសែន សុខ រាជធានីភ្នំពេញ  សរុបចំនួន៣២នាក់ ក្នុងនោះស្រី០៧ នាក់ នឹងបានផ្តល់ឱសថមួយចំនួនជូនដល់ពួកគាត់ ដើម្បីប្រើប្រាស់ព្យាបាលជំងឺកាត់បន្ថយការលំបាកទៅលើការចំណាយសេវាព្យាបាលជំងឺផងដែរ។ ការចុះពិនិត្យសុខភាពនិងព្យាបាលជំងឺជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌសែន សុខ បានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលខណ្ឌ សែន សុខ ។

លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ប៊ិត ច័ន្ទដារ៉ារដ្ឋ នាយការិយាល័យនគរបាលសុខាភិបាល បានប្រាប់ឱ្យដឹងថា ក្រុមគ្រូពេទ្យនៃការិយាល័យនគរបាលសុខាភិបាលចុះពិនិត្យសុខភាពព្យាបាលជំងឺជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌសែន សុខ នៅពេលនេះគឺអនុវត្តតាមគោលការណ៍បញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  ក្នុងការយកចិត្តទុកដាក់គិតគូរពីសុខមាលភាពដល់បងប្អូនកម្លាំងនគរបាលនៅតាមមូលដ្ឋាន ដែលពួកគាត់មានភារកិច្ចយ៉ាងមមាញឹក ក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុត្ថិភាពសង្គម និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកវរសេនីយ៍ឯកវេជ្ជបណ្ឌិតនាយការិយាល័យនគរបាលសុខាភិបាលប្រាប់ឱ្យដឹងទៀតថា ការងារចុះពិនិត្យសុខភាពនិងព្យាបាលជំងឺជូនដល់មន្រ្តីនគរបាលនៅតាមមូលដ្ឋាននេះគឺមានការចាត់តាំងអនុវត្តពី សំណាក់លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្តុភារហិរញ្ញវត្ថុ ហើយការពិនិត្យសុខភាពជាលទ្ធផលឃើញថាក្នុងចំណោមមន្រ្តីនគរបាល៣២នាក់ខាងលើ គឺពួកគាត់ភាគច្រើនមានបញ្ហាប្រភេទជំងឺដូចជា៖គ្រុនផ្តាសាយ, ឈឺក្រពះ ពោះវៀន លើសជាតិអាស៊ីត,ឈឺសន្លាក់,លើសឈាម និងលើសជាតិស្ក។

 ខណៈនោះក្រុមគ្រូពេទ្យក៏បានណែនាំបងប្អូន ប្រឹងប្រែងខិតខំព្យាយាមថែរក្សាសុខភាព អនាម័យ ដើម្បីសុខភាពរឹងមាំ៕ដោយ៖ សិរី នាគ

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *