Breaking News

អភិបាលស្រុកស្ទោងទទួលអំណោយពីសប្បុរសជននិងបន្តទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់

នៅរសៀល ថ្ងៃទី 05 ខែតុលាឆ្នាំ2022  លោកសាយគឹមឡម លោក អភិបាលស្រុកស្ទោង  និងសហការី បានទទួលអំណោយពីសប្បុរសជន គឺលោក ឆេង  តុងស៊ាង  និងកញ្ញា ឆេង  សុខសាន្ត  នូវអង្ករចំនួន 500គីឡូក្រាមនិងមីចំនួន50កេស សម្រាប់ជាការចូលរួមជាមួយរដ្ឋបាលស្រុកក្នុងការចែកបន្តដល់បង  ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងមានជីវភាពខ្វះខាតហើយរងគ្រោះដោយទឹកជំនន់ក្នុងស្រុកស្ទោង។

ជាមួយនេះផងដែរ លោកក៏បានបន្ត អញ្ជើញទៅសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន14គ្រួសារ ដែលកំពុងេស់នៅឃុំចំណារក្រោម  ស្រុកស្ទោងខេត្តកំពង់ធំ  ។  ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងស្រុកនិងក្រៅស្រុក  ដែលតែងតែផ្តល់អំណោយមនុស្សធម៌ក៏ដូចជាសហការជាមួយរដ្ឋបាលស្រុក ក្នុង ការផ្ដល់នូវសម្ភារៈថវិកា សម្រាប់រដ្ឋបាលស្រុកមានលទ្ធភាពបន្តចែកជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះនៅក្នុង មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រ លើសពីនេះ លោកសាយ  គឹមឡម  ក៏បានណែនាំដល់រដ្ឋបាលឃុំចំណារក្រោមត្រូវចេះកៀរគរធនធានពីសប្បុរសជននានា ដើម្បីបានជាមូលនិធិសម្រាប់រដ្ឋបាលឃុំ ក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុឬទឹកជំនន់ជាដើមនិងជាមូលនិធិក្នុងការថែទាំជួសជុល  ផ្លូវលំ  លូរ  ស្ពាន  និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងខូចខាតដោយទឹកជំនន់ជាដើម 

   ជាចុងបញ្ចប់លោកបានឲ្យរដ្ឋបាលឃុំត្រូវផ្សព្វផ្សាយនិងជូនដំណឹងឲ្យបានទូលំទូលាយដល់ពលរដ្ឋរបស់ខ្លួនឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា  បងប្អូនប្រជាពលរដ្ឋទាំង14គ្រួសារខាងលើ  ក្នុងមួយគ្រួសារ ៗ ទទួលបាននូវអង្ករ1បេ  មី1កេស  ទឹកស៊ីអ៊ីវ1យួរ  និងទឹកត្រី1យួរ ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *