Breaking News

រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះបានចេញ សេចក្តីជូនដំណឹងស្តីពី ការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន

បាត់ដំបង៖ មានកិត្តិយសសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ ឲ្យ បានជ្រាបថា ៖ ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពុងជន់ឡើងជាហេតុបណ្ដាលឱ្យលិចលង់នៅ តាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ មិនអាចទ្រនឹង ទម្ងន់របស់រថយន្តធុនធ្ងន់បានទេ ។ 

ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន ។ 

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកសី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ នឹងចូលរួមសហការ អនុវត្តកុំបីខាន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *