ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បំណុលសាធារណៈរបស់អាមេរិកបានកើនឡើងដល់ទៅ៣១ពាន់ ពាន់លានដុល្លារ ដែលជាបំណុលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
តាមតួលេខរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បំណុលអាមេរិកសរុប មាន31.123.887.781.401, 34 USD (ជាង ៣១ ពាន់ ពាន់លានដុល្លារ)។ ក្នុងអំឡុងពេលប្រធានាធិបតីអាមេរិក ឡើងកាន់អំណាច នៅខែមករាឆ្នាំ២០២១ បំណុលសាធារណៈអាមេរិក មានត្រឹមតែ ជាង ២៧,៧ ពាន់ ពាន់លានដុល្លារតែប៉ុណ្ណោះ។
តំណាងរាស្ត្រអាមេរិកមកពីរដ្ឋតិចសាស លោក Chip Roy បង្ហាញពីក្តីបារម្ភនៅលើបណ្តាញ Twitter របស់ខ្លួនថា «កាលពី៥ឆ្នាំមុន បំណុលសាធារណៈរបស់អាមេរិក មានតែ ២១ពាន់ ពាន់លានដុល្លារ ប៉ុណ្ណោះ តែពេលនេះ បានកើនឡើងខ្ពស់»។
បំណុលសាធារណៈរបស់អាមេរិក មាន ១៩,៩ពាន់ពាន់លានដុល្លារ ក្នុងពេលដែលលោក ដូណាលត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ២០១៧។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បំណុលរបស់អាមេរិកបានកើនឡើងខ្ពស់ ដោយសារតែ ធនាគារកណ្តាលអាមេរិក បន្ថេមប្រាក់ដើម្បីទប់ទល់ជាមួយកូវីដ១៩ ។
ក្នុងចំណោមបំណុលធាសារណៈទាំងនោះ បំណុលលើពលរដ្ឋអាមេរិក ២៤ពាន់ពាន់លានដុល្លារ ។ ជាមួយគ្នានេះដែរ បំណុលបរទេស មានជាង ៧ពាន់ពាន់លានដុល្លារ ក្នុងនោះមានទាំងប្រទេសចិន ដែលជាម្ចាស់បំណុលរបស់អាមេរិកផងដែរ ៕