Breaking News

នាវាផ្ទុកយន្តហោះតម្លៃ​១៣ពាន់លានដុល្លាររបស់អាមេរិក បានបញ្ជូនទៅកាន់មហាសមុទ្រ អាត្លងតិច​

កម្លាំងទាហានជើងទឹកអាមេរិក បានប្រកាសឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN 78) ជាប្រភេទថ្មីបំផុត និងទំនើបបំផុត បានដាក់ដំណើរការលើកដំបូងនៅឆ្នាំ ២០១៣  ពេលនេះបានបញ្ជូនទៅកាន់ មហាសមុទ្រអាត្លង់តិច​។

ឧត្តមនាវីឯក Daryl Caudle មេបញ្ជាការកងនាវាចរអាមេរិកបាននិយាយថា « ក្រុមនាវាចម្បាំង​ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Gerald R. Ford (GRFCSG) នឹងត្រូវបានដាក់ពង្រាយ  ដោយសហការជាមួយ ប្រទេសសម្ព័ន្ធមិត្ត ​ក្នុងការបង្ហាញពីសមត្ថភាព នៅមហាសមុទ្រអាត្លងតិច »។

ឧត្តមនាវីឯក Daryl Caudle បានបញ្ជាក់ទៀតថា គោលដៅនៃការដាក់ពង្រាយនាវាផ្ទុកយន្តហោះខាងលើ ក្នុងគោលដៅ បង្កើនសមត្ថភាពរួម នៅក្នុងតំបន់សមុទ្រអាត្លងតិច ដែលជាតំបន់មានផលប្រយោជន៍យុទ្ធសាស្ត្រធំធេង ។

សកម្មភាពខាងលើ ដោយមានការចូលរួមពីកម្លាំងទាហាន ៩ពាន់នាក់  រួមជាមួយនាវាចម្បាំង ការពារ ២០ គ្រឿង និងយន្តហោះចម្បាំង ៦០គ្រឿង មកពី ៩ប្រទេស មានដូចជា អាមេរិក កាណាដា  ដាណឺម៉ា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ និងស៊ុយអែត។

នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN-78) ជាប្រភេទធំបំផុតនៅលើពិភពលោក ដាក់ឈ្មោះតាមប្រធានាធិបតីទី ៣៨របស់អាមេរិក  Gerald Ford ។ នាវាផ្ទុកយន្តហោះនោះមានប្រវែង ៣៣៧ម៉ែត្រ ​ទទឹង​៧៨ម៉ែត្រ កម្ពស់ ៧៦ម៉ែត្រ មានចំណុះ ១សែនតោន ។ នាវាខាងលើ អាចធ្វើដំណើរក្នុងល្បឿន ៥៦គីឡូម៉ែត្រក្នុងមួយម៉ោង ដើរដោយថាមពលបរមាណូ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *