Breaking News

សេតវិមាន បរាជ័យនៅក្នុងការ បញ្ចុះបញ្ចូលអង្គការ​ OPEC

រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិក លោកបៃឌិន បានបើកយុទ្ធនាការដាក់គំនាប់ ដើម្បីរារាំង សម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា កុំឲ្យកាត់បន្ថយការ ផលិតប្រេង ដែលអាចប៉ះពាល់ដល់តម្លៃប្រេងនៅលើពិភពលោក។

ប៉ុន្តែការខិតខំរបស់អាមេរិក បានបរាជ័យ ។ ក្រោយកិច្ចប្រជុំ នៅថ្ងៃទី​៥ខែតុលា អង្គការ OPEC+ បានសម្រេចដោយឯកភាពគ្នា កាត់បន្ថយការផលិតប្រេង ដើម្បីជួយឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ។ ការសម្រេចខាងលើនឹងធ្វើឲ្យតម្លៃប្រេងនៅអាមេរិកកើនឡើងខ្ពស់ ។ ទាំងនោះគឺជាគំនាប់យ៉ាងធំធេងខណៈការបោះឆ្នោតពាក់កណ្តាលអណត្តិ នៅសល់តែ ៥សប្តាហ៍ទៀតប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី ១០ ខែតុលា អង្គការ OPEC+ ជួបប្រជុំនៅទីក្រុង Viennaបានព្រមព្រៀងគ្នា កាត់បន្ថយទិន្នផលប្រេងច្រើនជាកម្រិតដែល សេតវិមានអាមេរិកបារម្ភ គឺ​២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី​១១ខែតុលា។  បណ្តារដ្ឋមន្ត្រីការបរទេស បណ្តាប្រទេសសមាជិក​ OPEC+បានលើកឡើងថា នេះជាការចាំបាច់ ក្នុងពេលមានការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងទីផ្សារថាមពលប្រេង។

ចំពោះប្រធានាធិបតីអាមេរិក ការកាត់បន្ថយបូបប្រេងនាពេលនេះ អាចនិងបង្កឲ្យមានស្ថានភាពកាន់តែអាក្រក់ ។ ជាច្រើនខែកន្លងមករដ្ឋាភិបាលអាមរិក បានខិតខំដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារតែតម្លៃថាមពលប្រេងឡើងថ្លៃ បន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ៕

 

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

Leave a Reply

Your email address will not be published. Required fields are marked *